សោកស្តាយ​ខ្លាំងណាស់​!​ កូនភ្លោះ​និង​ក្មេង​ម្នាក់​ ​លង់ទឹក​ស្លាប់​ទាំង​៣​នាក់តែម្ដង …

0
971

(​បន្ទាយ​មាន​ជ័យ​)៖​ទុក្ខសោក​សង្រេង​ក្នុង​គ្រួសារ​មួយ​ដោយ​មានកូន​ភ្លោះ​ពីរ​នាក់​អាយុ​ត្រឹម​៥​ឆ្នាំ​ពេល​ឪពុក​ម្តាយ​បាន​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​អស់​ដោយ​ទុក​កូន​នៅ​ជាមួយ​ជីតា​ខណៈ​ក្មេង​រត់​តាម​តា​ទៅ​រាយ​មង​តែ​តា​ដេញ​ឲ្យ​មក​ផ្ទះ​វិញ​ក៏​ចុះ​លេង​ទឹក​ត្រពាំង​លង់​ស្លាប់​។​ក្នុង​នោះ​មាន​ក្មេង​អ្នក​ភូមិ​ម្នាក់​ទៀត​អាយុ​៤​ឆ្នាំ​ក៏​លង់​ដែរ​បណ្តាល​ឲ្យ​ស្លាប់​ទាំង​៣​នាក់​។​ហេតុការណ៍​បាន​កើតឡើង​នៅ​ស្រុក​ស្វាយចេក​ស្រុក​ស្វាយចេក​កាលពី​រសៀល​ថ្ងៃ​ទី​២៥​ខែសីហា​ឆ្នាំ​២០១៧​។

លោក​វរសេនីយ៍ទោ ជា ស្លូញ អធិការ​នគរបាល​ស្រុក​ស្វាយចេក បាន​ឲ្យ​ដឹង​ថា ចន្លោះ​ម៉ោង​ប្រមាណ ១២​ថ្ងៃត្រង់ ដល់​ម៉ោង ១ មាន​ករណី​ក្មេង​លង់ទឹក​ត្រពាំង​ស្លាប់ ៣​នាក់​។ ក្មេង​ដែល​លង់ទឹក​ស្លាប់​ទាំង ៣​នាក់ នោះ​មាន ១-​ឈ្មោះ សឿ​ន សំបូរ ភេទ​ប្រុស អាយុ ៥​ឆ្នាំ ទី​២-​ឈ្មោះ សឿ​ន សម្បត្តិ ភេទ​ប្រុស អាយុ ៥​ឆ្នាំ ទាំង ២​នាក់ ជា​កូនភ្លោះ ដែល​មាន​ឪពុក​ឈ្មោះ ដ​ន យឿ​ត អាយុ ៤៩​ឆ្នាំ ម្តាយ​ឈ្មោះ ហ៊ឹប ស៊ី​រួត អាយុ ៤៦​ឆ្នាំ​។​រីឯ​កុមារ​ទី​៣-​ឈ្មោះ រ៉ឺ​ន សុភា​រិ​ទ្ធ ភេទ​ប្រុស អាយុ ៤​ឆ្នាំ ឪពុក​ឈ្មោះ ហ៊ឹប សុ​លី អាយុ ៣០​ឆ្នាំ ម្តាយ​ឈ្មោះ ឡេ​ន ប៉ឹ​ប អាយុ ២២​ឆ្នាំ ចំណាកស្រុក​ទៅ​ថៃ​។

ប្រភព​ព័ត៌មាន បាន​ឲ្យ​ដឹង​ថា មូលហេតុ​ឲ្យ​មាន​គ្រោះថ្នាក់ គឺ​កុមារ​ទាំង​៣ បានរ​ត់ទៅ​តាម​ឈ្មោះ ស៊ី​ម រ៉ឺ​ន (​តា​) ទៅ​ដាក់​មង​។ លុះ​ពេល​គាត់​ឃើញ​បាន​ដេញ​ឲ្យ​មក​ផ្ទះ​វិញ​ហើយ​គាត់​ក៏​រាយ​មង​បន្តបន្ទាប់​ពី​រាយ​មង​រួច​ឡើង​មក​លើ​វិញ​ស្រាប់តែ​បាត់​ចៅ​ៗ មិន​ទាន់​ឃើញ​មក​ដល់​ផ្ទះ​ពេល​នោះ​យាយ​ស្រែកសួរ​ក​ចៅ​តា​ក៏​បាន​មក​ម្ដងទៀត​ឃើញ​ស្បែកជើង​ខោអាវ​គាត់​ក៏​ស្រែក​ផ្អើល​ឆោឡោ​ហៅ​គ្នីគ្នា​ជួយ​រក​ឈូឆរ​ជួយ​ចុះ​រាវរក​ក្នុង​ទឹក​ស្រាប់តែ​ឃើញ​សព​ក្មេង​ទាំង​៣ តែ​ម្តង​៕

ប្រភព៖ everyday


ទាក់ទងផ្សាយពាណិជ្ជកម្មតាមរយះ 0979991920/086999192 រឺ heng.nado@gmail.com

Comments

comments

Town Music App