បរុសម្នាក់ចេញឆក់ត្រីភ្លាត់ស្នៀតឆក់ស្លាប់ខ្លួនឯង…!

0
885

ខេត្តកណ្តាល៖ ថ្ងៃទី១៤.០៩.២០១៧ វេលាម៉ោង ២១ និង៣០នាទី បរុសម្នាក់បានចេញពីផ្ទះទៅឆក់ត្រីនៅបឹងចុងភូមិព្រែករុន ហើយពេលដែលកំពុងដើរឆក់ក៏ធ្លាក់អន្លុងបណ្តាលដួលត្រូវឆក់អាំងវទ័រខ្លួនឯង ។

ជនរងគ្រោះ ឈ្មោះ វ៉ាន់ ទីង ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ។វត្ថុតាងចាប់យក ៖ អាគុយ ចំនួន ០១គ្រឿង ៤០ អំពែ , អាំងវិចទ័រ ចំនួន ០១គ្រឿង ។

សភាពរឿងហេតុ៖ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង ២១និង៣០នាទី ឈ្មោះ វ៉ាន់ ទីងបានចេញពីផ្ទះទៅឆក់ត្រីនៅបឹងចុងភូមិព្រែករុន ហើយពេលដែលកំពុងដើរឆក់ក៏ធ្លាក់អន្លុងបណ្តាលដួលត្រូវឆក់អាំងវទ័រខ្លួនឯង។

ពេលនោះឪពុកជនរងគ្រោះឈរមើលឃើញភ្លើងពិលរបស់កូនមិនមានក៍សង្ស័យបានដើរទៅមើលឃើញកូនដេកស្លាប់ដោយឆក់អាំងវទ័ររបស់ខ្លួនឯង។

ក្រោយមកឪពុកឈ្មោះ បុិច វ៉ានបានយកកូនមកដល់ផ្ទះរបស់ខ្លួន រហូតដល់ម៉ោង០៧និង៣០នាទីព្រឹកនៅថ្ងៃ១៤ ខែកញ្ញា ២០១៧ ទើបរាយការណ៍មកសម្ថតកិច្ចប៉ុស្តិព្រែកគយ។ពេលទទួលបានព័ត៍មានភ្លាម កម្លាំងផ្នែកបច្ចេកទេសស្រុក សហការជាមួយកម្លាំងប៉ុស្តិព្រែកគយ និងមេភូមិ ក្រុមប្រឹក្សាឃុំបានពិនិត្យឃើញថាជនរងគ្រោះពិតជាបានស្លាប់ដោយសារឆក់ត្រីប្រាកដមែន នៅចំណុចនៅភូមិ ព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។

ដោយមានការអះអាងបញ្ជាក់ ពីឪពុកម្តាយជនរងគ្រោះនិងអ្នកភូមិ ។បន្ទាប់មកសមត្ថកិច្ចក៏បានប្រគល់សាកសពជូនក្រុមគ្រួសារដើម្បីយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ។


ទាក់ទងផ្សាយពាណិជ្ជកម្មតាមរយះ 0979991920/086999192 រឺ heng.nado@gmail.com

Comments

comments

Town Music App