មើល​អត្រា​ពន្ធ​នាំចូល​ឡាន​មួយ​ទឹក ឈប់​ឆ្ងល់​ហេតុ​អី​ឡានលក់នៅស្រុកខ្មែរ ​ថ្លៃ​ជាង​ស្រុក​គេ

0
3045

មាន​មហាជន​មួយ​ចំនួន​តែង​ងឿង​ឆ្ងល់​ថា​ ហេតុ​អ្វី​បាន​ជា​រថយន្ត​លក់​នៅ​ប្រទេស​កម្ពុជា​មាន​តម្លៃ​ថ្លៃ​ជាង ​រថយន្ត​នៅ​សហរដ្ឋអាមេរិក (ប្រទេស​ដែល​​ឈ្មួញ​​កម្ពុជា​និយម​​ទិញ​រថយន្ត​មក​លក់) ស្ទើរ​តែ​មួយ​ជា​ពីរ។

ការ​ងឿង​ឆ្ងល់​នេះ​ដោយ​សារ​ពួក​គាត់​មិន​បាន​ដឹង​ទេ​ថា ​រថយន្ត​ដែល​នាំ​ចូល​ត្រូវ​បង់​ថ្លៃ​ពន្ធ​នាំ​ចូល​ ដែល​មាន​អត្រា​ខ្ពស់ ឬ ទាប​ទៅ​តាម​ទំហំ​ម៉ាស៊ីន​រថយន្ត និង ទៅ​តាម​ស៊េរី​ឆ្នាំ​រថយន្ត។

ខាងក្រោមនេះជា​អត្រា​ពន្ធ​នាំ​ចូល​សម្រាប់​រថយន្ត​មួយ​ទឹក ដែល​ពេញ​និយម​ប្រើ​នៅ​ប្រទេស​កម្ពុជា៖

1. Lexus RX 300 ស៊េរី​ឆ្នាំ​ 2002
– ប៉ុង​មួយ​ និង ប៉ុង​ពីរ​ ម៉ាស៊ីន​ស៊ីឡាំង​ 6 ទំហំ​ 3,0 លីត្រ អត្រា​ពន្ធ​ 7000$

2. Lexus RX 330 ស៊េរី​ឆ្នាំ​ 2004
– ប៉ុង​មួយ​ និង ប៉ុង​ពីរ​ ម៉ាស៊ីន​ស៊ីឡាំង​ 6 ទំហំ​ 3,3 លីត្រ អត្រា​ពន្ធ​ 12500$

3. Lexus RX 400h ស៊េរី​ឆ្នាំ​ 2006
– ប៉ុង​មួយ​ និង ប៉ុង​ពីរ​ ម៉ាស៊ីន​ស៊ីឡាំង​ 6 ទំហំ​ 3,3 លីត្រ អត្រា​ពន្ធ​ 14,000$

4. Lexus RX 350 ស៊េរី​ឆ្នាំ​ 2010
– ប៉ុង​មួយ​ និង ប៉ុង​ពីរ​ ម៉ាស៊ីន​ស៊ីឡាំង​ 6 ទំហំ​ 3,5 លីត្រ អត្រា​ពន្ធ​ 26,200 ដុល្លារ

5. Toyota Camry ស៊េរី​ឆ្នាំ​ 2002
– ប៉ុង​មួយ ម៉ាស៊ីន​ស៊ីឡាំង​ 4 ទំហំ​ 2,4 លីត្រ អត្រា​ពន្ធ​ 4,800$
– ប៉ុង​ពីរ​ ម៉ាស៊ីន​ស៊ីឡាំង​ 6 ទំហំ​ 3,0 លីត្រ អត្រា​ពន្ធ​ 5,500$

6. Toyota Camry ស៊េរី​ឆ្នាំ​ 2007
– ប៉ុង​មួយ ម៉ាស៊ីន​ស៊ីឡាំង​ 4 ទំហំ​ 2,4 លីត្រ អត្រា​ពន្ធ​ 12,500$
– ប៉ុង​ពីរ​ ម៉ាស៊ីន​ស៊ីឡាំង​ 6 ទំហំ​ 3,5 លីត្រ អត្រា​ពន្ធ​ 20,000$
– ប៉ុង​ពីរ​ ម៉ាស៊ីន Hybrid ​ស៊ីឡាំង​ 4 ទំហំ​ 2,4 លីត្រ អត្រា​ពន្ធ​ 12,500$

7. Toyota Prius ស៊េរី​ឆ្នាំ​ 2005
– ប៉ុង​មួយ ម៉ាស៊ីន​ Hybrid ស៊ីឡាំង​ 4 ទំហំ​ 1,5 លីត្រ អត្រា​ពន្ធ​ 5,000$

8. Toyota Highlaner ស៊េរី​ឆ្នាំ​ 2004
– ប៉ុង​មួយ ម៉ាស៊ីន​ស៊ីឡាំង​ 4 ទំហំ​ 2,4 លីត្រ អត្រា​ពន្ធ​ 7,000$
– ប៉ុង​មួយ​ ម៉ាស៊ីន​ស៊ីឡាំង​ 6 ទំហំ​ 3,3 លីត្រ អត្រា​ពន្ធ​ 12,500$
– ប៉ុង​ពីរ​ ម៉ាស៊ីន​ស៊ីឡាំង​ 4 ទំហំ​ 2,4 លីត្រ អត្រា​ពន្ធ​ 7,000$
– ប៉ុង​ពីរ​ ម៉ាស៊ីន​ស៊ីឡាំង​ 6 ទំហំ​ 3,3 លីត្រ អត្រា​ពន្ធ​ 12,500$

9. Toyota Corolla ស៊េរី​ឆ្នាំ​ 2003
– ប៉ុង​មួយ ម៉ាស៊ីន​ស៊ីឡាំង​ 4 ទំហំ​ 1,8 លីត្រ អត្រា​ពន្ធ​ 5,200$

10. Range Rover Sport ស៊េរី​ឆ្នាំ​ 2010
– ប៉ុង​ពីរ​ ម៉ាស៊ីន​ស៊ីឡាំង​ 6 ទំហំ​ 3,0 លីត្រ អត្រា​ពន្ធ​ 17,800$

11. Range Rover Evouqe ស៊េរី​ឆ្នាំ​ 2013
– ប៉ុង​ពីរ​ ម៉ាស៊ីន​ស៊ីឡាំង​ 4 ទំហំ​ 2,0 លីត្រ អត្រា​ពន្ធ​ 16,000$


ទាក់ទងផ្សាយពាណិជ្ជកម្មតាមរយះ 0979991920/086999192 រឺ heng.nado@gmail.com

Comments

comments

Town Music App