មិន​ធម្មតា​ទេ! បវរកញ្ញា​​ ប៉ូគឹមថេង សុទ្ធធីតា គ្រង​មកុដ​ចំណាត់​ថ្នាក់ទី​៤​ពី​ប្រទេសចិន​

0
677

ទំព័រ​ផ្លូវ​ការ​របស់​ក្រុម​បង្ហាញ​ម៉ូដ​​ តារា​រះ​ថ្មី​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា កញ្ញា ប៉ូគឹមថេង សុទ្ធធីតា បាន​គ្រង​មកុដ​ជា​​ជយ​លាភី​តំណែង​លេខ​៤ ឬ Third Runner Up កម្មវិធី​ Miss City Tourism World 2017 ពី​ប្រទេស​ចិន​កាល​ពី​ម្សិល​មិញ។

ទំព័រ​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា នាង​នៅ​មាន​បេសកកម្ម​បន្ត​ទៀត​ សម្រាប់​ការ​​កម្មវិធី​​ប្រកួត​ Miss Tourism World 2017​ ដែល​ត្រៀម​មក​ដល់​នា​ពេល​ឆាប់ៗ។

ប៉ូ​​គីម​ថេង សុទ្ធធីតា មាន​​អាយុ​ ២១​ឆ្នាំ កម្ពស់​ ១៧៥ សង់ទីម៉ែត្រ បាន​ចេញ​ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​០៤​ខែ តុលា​ឆ្នាំ​២០១៧​នេះ ដោយ​នាំ​យក​ឈុត​ច្នៃ​ពី​គំនូរ​ ឈ្មោះ​ “នាង​នាគ” ​យ៉ាង​ស្រស់​ស្អាត​ទៅ​បង្ហាញ​ដល់​អន្តរជាតិ​តាម​រយៈ​កម្មវិធី​ខាង​លើ៕​​​

ប្រភព៖ សប្បាយ


ទាក់ទងផ្សាយពាណិជ្ជកម្មតាមរយះ 0979991920/086999192 រឺ heng.nado@gmail.com

Comments

comments

Town Music App