កញ្ញា​ ឌុច លីដា បង្ហោះសារ​ឌឺដង ដល់​​ផលិតករ​ភាពយន្ត​​​​ មិន​ព្រម​ឲ្យ​កម្រៃ​ថ្លៃថត គឺ​បាន​តែ​សន្យាខ្យ

0
577

ភ្នំពេញ៖ តារាសម្ដែងស្រីកញ្ញា ឌុច លីដា ក៏មិនខុសពីតារាផ្សេងៗមួយចំនួននោះដែរ រឿងដែលមិនគោរពពាក្យសន្យា នៅក្នុងការផ្ដល់ឲ្យនូវកម្រៃថ្លៃថតភាពយន្តដល់នាង ។ យ៉ាងណាមិញតារាសម្ដែងរូបនេះមិនបានបញ្ចក់ផលិតករភាពយន្តនោះជាអ្នកណានោះទេ ។

កញ្ញា​ ឌុច លីដា ក៏បានសរសេរក្នុងហ្វេសប៊ុកផ្ទាល់ របស់នាងថា “បេីអ្នកពិតជាគោរពតាមកិច្ចសន្យាមែននោះ អ្នកត្រូវតែបង់ប្រាក់អោយខ្ញុំ៥០ភាគរយទៀតត្រឹមពាក់កណ្ដាលរឿង តែឥលូវនេះរឿងជិតចប់ហេីយនៅសល់តែប៉ុន្មានថ្ងៃចុងក្រោយតែប៉ុណ្ណោះអ្នកមិនគោរពពាក្យសន្យាសោះ សន្យាខ្យល់ ! អ្នកកុហកខ្ញុំបានតែកុំព្យាយាមកុហកខ្លួនឯងអោយសោះបេីចង់អោយខ្ញុំបន្តគោរពជាផលិតករនោះ ខ្ញុំអាចផុសវាបានដើម្បីអោយសិល្បករនិងផលិតករដទៃទៀតអានកំសាន្តបាន សូមអរគុណ💋 ។

កញ្ញា ឌុច លីដា ក៏បានទម្លាយសារបន្ដថា «ទង្វើល្អភាពស្មោះត្រង់ ព្រះមើលឃើញ ភាពបោកប្រាស់ ល្បិចកិចកលរបស់ពួកមនុស្សថោកទាប ជោគជ័យដោយសំណូក និងតាមផ្លូវងងឹតរបស់វាធ្វើជាមនុស្សសូមយកសម្ដី និងភាពស្មោះត្រង់មកប្រើផង (អ្នកណាមានខ្លួនម៉ោះ welcome) តែតាមដឹងមានតិចអ្នកណាស់ ដែលដឹងមានខ្លួននោះ» ៕


ទាក់ទងផ្សាយពាណិជ្ជកម្មតាមរយះ 0979991920/086999192 រឺ heng.nado@gmail.com

Comments

comments

Town Music App