ច្រឹង ពលរដ្ឋ បាននិយាយថា ទោះខ្ញុំក្រ ក៏ខ្ញុំមិនបានលក់ឧត្តមកតិខ្លួនឯងដើម្បីលុយដែរ …!

0
1679

ភ្នំពេញ៖ កីឡាករជម្រើសជាតិ ច្រឹង ពលរដ្ឋ ដែលជាកីឡាករមួយរូបដែលមានសមត្ថភាពខ្ពស់រូប ពលរដ្ឋ មានតួនាទីខាងបម្រើប្រយុទ្ធខ្សែកណ្ដាល បច្ចុប្បន្ននេះកំពុងលេងអោយក្លឹប ក្រសួងការពារជាតិ នៅក្នុងលីកកម្ពុជា (Cambodia Merfone League) ។

យ៉ាងណាមិញថ្មីៗនេះ ច្រឹង ពលរដ្ឋ បានបង្ហោះរូបមួយសន្លឹកដោយបានភ្ជាប់ពាក្យពេចន៍មួយចំនួនដូច្នេះថា៖ ទោះខ្ញុំក្រ ក៏ខ្ញុំមិនបានលក់ឧត្តមកតិខ្លួនឯងដើម្បីលុយដែលការយល់របស់មនុស្សគ្រប់រូបមិនដូចគ្នាទេ អ្នកអាចស្គាល់ខ្ញុំតែឈ្មោះ តែអ្នកមិនធ្លាប់ស្គាល់ខ្សែរជីវិតខ្ញុំឡើយ គ្រប់គ្នាវាយតម្លៃខ្ញុំត្រឹមសម្រកក្រៅ តែមិនអាចវាយតម្លៃទឹកចិត្តខ្ញុំចំពោះជាតិខ្ញុំទេ ខ្ញុំព្យាយាមជម្នះគ្រប់ឧបសគ្គ ដោយភាអត់ធ្មត់របស់ខ្ញុំ ។

ក្នុងនាមជាកីឡាករបាល់ទាត់្រតូវមាន ស្មារតីរឹងមាំ សុឆន្ទៈ ភាពអត់ធ្មត់តស៊ូរ ទំនុកចិត្តនឹងភាពជឿជាក់ នឹងម្ចាស់ការខ្លួនឯង ស៊ូរ ហត់លំបាកកាយក្នុងការហ្វឹកហាត់ ទោះវាមានការឈឺចាប់ពេលមានរបួស ក្តីក៏មិនអី ខ្ញុំអាចបន្តរទៅបាន តែប្រសិនបេីការងារធ្វេីរអោយអស់កម្លាំង ថែមហត់ចិត្តទៀត នេះហើយជាការឈឺចាប់ ។

ដែលពិបាកក្នុងការទ្រាំ🇰🇭🙏អរគុណដល់ កម្ពុជា អរគុណគ្រប់យ៉ាងដែលបានឆ្លងកាត់ជាមួយគ្នា អរគុណសម្រាប់គ្រប់យ៉ាងថ្ងៃនេះ អរគុណសម្រាប់ការចងចាំ ការលះបង់នឹងភាពឈឺចាប់ ។

🇰🇭ច្រឹង ពលរដ្ឋ16🇰🇭 អរគុណអ្នកគាំទ្រទាំងអស់គ្នសក្នុងការលេីកទឹកចិត្តរហូតដល់ពេលនេះ🙏🙏🙏

ប្រភព៖ Lovevod


ទាក់ទងផ្សាយពាណិជ្ជកម្មតាមរយះ 0979991920/086999192 រឺ heng.nado@gmail.com

Comments

comments

Town Music App