តួអង្គទាំង១៣ ដែលបានសម្តែងក្នុងរឿង កប៉ាល់ទីតានិច មកទល់ពេលនេះ មានមុខមាត់យ៉ាងណាទៅហើយ!?

0
877

បរទេស៖ ប្រហែលជាមានប្រិយមិត្តមួយចំនួនធំធ្លាប់បានដឹងរួចមកហើយ អំពីភាពល្បីខ្ទរខ្ទាររបស់រឿង Titanic ដែលមានការចូលរួមសម្តែងពីសំណាក់តារាល្បីៗមួយចំនួន ដែលក្នុងនោះយើងមានការចាប់អារម្មណ៍ខ្លាំងចំពោះតួឯកបុរសសង្ហារ Jack និងកញ្ញាស្រស់ដូចផ្កាកូលាបគឺកញ្ញា Rose នៅក្នុងឈុតឆាកបែបស្នេហារ៉ូមែនទិក ហើយនិងមានលាយលំជាមួយឈុតឆាកសោកនាដកម្មមួយដែលមានមនុស្សស្លាប់ជាច្រើនរយនាក់ ព្រោះតែការលិចកប៉ាល់ Titanic ដែលជាកប៉ាល់មួយដ៏ធំបំផុតនៅក្នុងសម័យកាលនោះ។

គួរបញ្ជាក់ផងដែរថា រឿងដែលថតក្នុងឆ្នាំ១៩៩៧មួយនេះ នៅតែដក់ជាប់នៅក្នុងប្រអៅដួងចិត្តប្រិយមិត្តគ្រប់គ្នា បើទោះបីជាវាមានអាយុកាល២០ឆ្នាំហើយក៏ដោយ។ ព្រោះថា គ្រប់ឈុតឆាកនៃការសម្តែងរបស់តួអង្គដ៏សង្ហារ និងស្រស់ស្អាតនៅក្នុងរឿងនេះ គឺពិតជាធ្វើឲ្យមានការទាក់ទាញខ្លាំងមែនទែន។ ចង់ដឹងទេថា រយៈពេល២០ឆ្នាំមកនេះ ពួកគាត់ផ្លាស់ប្តូររូបរាងទៅជាយ៉ាងណាហើយ? តោះតាមដានទស្សនាទាំងអស់គ្នា៖

១. ឈ្មោះពិត Kate Winslet ឈ្មោះក្នុងរឿង Rose DeWitt Bukater ត្រូវជាតួឯកស្រីដែលមានសម្រស់ស្រស់ស្អាត។

Kate Winslet
២.ឈ្មោះពិត Billy Zane ឈ្មោះក្នុងរឿង Caledon Hockley ត្រូវជាគូដណ្តឹងរបស់កញ្ញា Rose ដែលមានភាពអួតអាងខ្លាំង

Billy Zane
៣.ឈ្មោះពិត David Warner ឈ្មោះក្នុងរឿង Spicer Lovejoy ត្រូវជាជំនួយការរបស់លោក Hockley ដែលគូដណ្តឹងរបស់កញ្ញា Rose

David Warner
៤.ឈ្មោះពិត Frances Fisher ឈ្មោះក្នុងរឿង Ruth ត្រូវជាម្តាយរបស់ Rose

Frances Fisher
៥.ឈ្មោះពិត Bill Paxton ឈ្មោះក្នុងរឿង Brock Lovett គឺជាអ្នកតាមស្វែងរកកំណប់

Bill Paxton
៦. ឈ្មោះពិត Bernard Hill ឈ្មោះក្នុងរឿង Captain Edward James Smith ត្រូវជាកាពីទែន គ្រប់គ្រងកបាល់ Titanic

Bernard Hill
៧. ឈ្មោះពិត Victor Garber ឈ្មោះក្នុងរឿង Thomas Andrews គឺជាអ្នកបច្ចេកទេសខាងគ្រប់គ្រងកបាល់

Victor Garber
៨.ឈ្មោះពិត Jonathan Hyde ឈ្មោះក្នុងរឿង Bruce Ismay គឺជាអ្នកដែលមានទ្រព្យស្តុកស្តម្ភ

Jonathan Hyde
៩.ឈ្មោះពិត Eric Braeden ឈ្មោះក្នុងរឿង John Jabob Astor IV គឺជាអ្នកជំនួញដ៏ល្បីល្បាញរបស់អាមេរិក

Eric Braeden
១០.ឈ្មោះពិត Ioan Gruffudd ឈ្មោះក្នុងរឿង Fifth Officer Lowe គឺជាកងល្បាត

Ioan Gruffudd
១១.ឈ្មោះពិត Kathy Bates ឈ្មោះក្នុងរឿង Molly Brown គឺជាអ្នកដែលមានទ្រព្យធនស្តុកស្តម្ភ

Leonardo DiCaprio
១២.ឈ្មោះពិត Leonardo DiCaprio ឈ្មោះក្នុងរឿង Jack Dawson គឺជាសង្សាររបស់ Rose

Leonardo DiCaprio
១៣.ឈ្មោះពិត Danny Nucci ឈ្មោះក្នុងរឿង Fabrizio De Rossi គឺជាមិត្តភក្តិរបស់ Jack

Danny Nucci
គួរបញ្ជាក់ផងដែរថា រឿងកប៉ាល់ Titanic នេះឆ្លុះបញ្ចាំងហេតុហេតុការណ៍លិចកប៉ាល់ កាលពីថ្ងៃទី ១៤ និង១៥ ខែមេសា ឆ្នាំ១៩១២ កប៉ាល់នេះបានលិចចូលទៅក្នុងមហាសមុទ្រអាត្លង់ទិច ដោយសារបុកជាមួយផ្ទាំងទឹកកក ហើយបណ្តាលឲ្យមនុស្សជាច្រើនរយនាក់បានស្លាប់នៅក្នុងហេតុការណ៍នោះ។ ដូច្នេះហើយ ទើបគេបង្កើតរឿងនេះឡើងដើម្បីបង្ហាញអំពីព្រឹត្តិការណ៍ដែលបានកើតឡើងនៅក្នុងពេលនោះ៕
ប្រភព៖ Khmerload


ទាក់ទងផ្សាយពាណិជ្ជកម្មតាមរយះ 0979991920/086999192 រឺ heng.nado@gmail.com

Comments

comments

Town Music App