ស្រី​ស្រស់ វិរៈ​ និច្ច នឹង​ចូល​ខ្លួន មក​ទម្លាយ​ពី​ទំនាក់​ទំនង​ ជា​មួយ​​នាយ ចឺម ក្នុង​កម្ម​វិធី «អាថ៌​កំបាំង​ក្រៅ​ឆាក ​របស់​​តារា» នា​ល្ងាច​ថ្ងៃ​សៅរ៍​នេះ​

0
1378

(ភ្នំពេញ)៖ តារាចម្រៀងស្រីប្រចាំផលិតកម្ម សាន់ដេ កញ្ញ វិរៈ និច្ច និងចូលខ្លួនមកបកស្រាយ ពាក់ព័ន្ធនឹងការសង្ស័យរបស់ទស្សនិកជន ថា នាងនិងនាយចឺម មានទំនាក់ទំនងលើសពីមិត្តរួមការងារ ខណៈនាងបានសម្ដែងជាមួយ នាយចឺម យ៉ាងស្និទ្ធប្រៀបដូចស្នេហាថ្មីថ្មោង ក្នុងបទចម្រៀងមួយបទមានចំណងជើងថា «មនុស្សស្រីមានសង្សារច្រើនមិនមែនសុទ្ធតែសាវា»។ ការទម្លាយពីអាថ៌កំបាំងនេះ នឹងធ្វើការផ្សាយផ្ទាល់ តាមរយៈ Fresh News TV និង Fresh news Radio នៅល្ងាចថ្ងៃសៅរ៍ ទី ២៨ តុលា នេះ ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា»។

ជាការកត់សម្គាល់ គេសង្តេតឃើញថា មួយរយៈមកនេះ តារាចម្រៀងមុខស្រស់ កញ្ញា វិរៈ និច្ច ហាក់មានសន្ទះខ្លាំង ដោយរាល់ចម្រៀងរបស់នាង គឺមានទស្សនិកជនគាំទ្រច្រើន។ អ្វីដែលពិសេសនោះ គឺថ្មីៗនេះ នាងមានរាសីឡើងខ្ពស់ត្រដែតតែម្ដង ខណៈគេឃើញថា វិរៈនិច្ច បានដូររថយន្តស៊េរីទំនើបជាញឹកញាប់។ ជាមួយគ្នានេះ មានទស្សនិកជនជាច្រើន ជាពិសេសអ្នកគាំទ្ររបស់នាង កំពុងតែសង្ស័យថា នាង និង នាចឺម កំពុងតែមានទំនាក់ទំនងលើសពីមិត្តរួមការងារ ដោយសារតែ អ្នកទាំងពីរមានភាពស្និទ្ធស្នាល ប្រៀបដូចគូស្នេហ៍ថ្មីថ្មោងអ៊ីចឹង។

ពាក់ព័ន្ធនឹងការសង្ស័យ រឿងទំនាក់ទំនងស្នេហា រូមទាំងជីវិតការងារក្នុងវិស័យសិល្បៈ កញ្ញា វិរៈ និច្ច នឹងចូលខ្លួនមកបកស្រាយ ដើម្បីឲ្យទស្សនិកជនជ្រាបកាន់តែច្បាស់ តាមរយៈកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» នៅថ្ងៃសៅរ៍ ទី ២៨ តុលា នៅវេលាម៉ោង ៧៖០០ យប់ នៅលើ Fresh News TV និង Fresh news Radio និងចាក់ផ្សាយឡើងវិញ នៅថ្ងៃអាទិត្យទី ២៩ តុលា ឆ្នាំ ២០១៧ វេលាម៉ោងល្ងាចដដែល៕

ប្រភព៖ Khmertalking


ទាក់ទងផ្សាយពាណិជ្ជកម្មតាមរយះ 0979991920/086999192 រឺ heng.nado@gmail.com

Comments

comments

Town Music App