មាន​​កន្លង់ក្រឡឹង​ច្រើន តែ​ស្រី​អ៊ីត មិន​ខ្ចីខ្វល់​

0
909

តារា​​កំប្លែង​មេម៉ាយ​កូន​មួយ ស្រី​អ៊ីត បាន​បង្ហើប​ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​នាង​មាន​ឈ្មោះ​ជា​ស្ត្រី​មេម៉ាយ​មក មាន​​​បុរស​​ជា​ច្រើន​ចង់​​ភ្ជាប់​ទំនាក់ទំនង​ជា​មួយក្នុង​ន័យ​ស្នេហា ប៉ុន្តែ​តារា​កំប្លែង​ស្រី​រូប​នេះ​ហាក់​ដូច​ជា​មិនទុក​ចិត្ត ដោយ​ចង់​សិក្សា​ចិត្ត​ឲ្យ​បាន​ច្រើន និងចង់​បន្ត​ភាព​មេម៉ាយ​ឲ្យ​បាន​យូរ​បន្តិច។

ជិត២ ឆ្នាំ​ហើយ​ដែល ​ស្រី​អ៊ីត បាន​លែង​លះ​ប្ដី ខណៈ​ដែល​អតីត​ស្វាមី​របស់​នាង​បាន​រៀប​ការ​ប្រពន្ធ​ថ្មី​​រួច​ទៅ​ហើយ​កាល​ពី​ថ្ងៃ​ទី២០ ខែ តុលា ឆ្នាំ២០១៦ ។ ស្រីអ៊ីត​ថា រយៈ​ពេល​ដែល​ខ្លួន​មាន​ងា​ជា​ស្ត្រី​មេម៉ាយ​​​មក​នេះ មាន​បុរស​ជា​ច្រើន​ចង់​មក​ផ្សារ​សាច់​ផ្សារ​ឈាម​ជា​មួយ ប៉ុន្តែ​នាង​មិន​ទាន់​សម្រេច​ចិត្ត​បែប​ណា​​នៅ​ឡើយ​ទេ។

“បង​អើយ! កំលោះ​ក៏​មាន ពោះម៉ាយ​ក៏​មាន តែ​ខ្ញុំ​មិន​ទាន់​គិត​ទេ ចាំ​កូន​ធំ​បន្តិច​សិន ម្យ៉ាង​ខ្ញុំ​ទើប​លែងលះបាន​ជាង​១ឆ្នាំ​ ចង់​នៅ​ឲ្យ​យូរ​បន្តិច កុំ​ឲ្យ​ញាតិ​គេ​ថា យើងឆាប់​យក​ប្ដី​ពេក” ប្អូន​ស្រី​នាយ ក្រូច​លើក​ឡើង។

ទោះបី​ជា​បង្ហើប​ថា មាន​កន្លង់​តាម​ឆ្វែល​ច្រើន​បែប​នេះ​ក្ដី ស្រី​អ៊ីត មិន​បាន​​បង្ហាញ​អត្តសញ្ញាណ បុរស​ទាំង​​នោះ​ឡើយ ដោយ​នាង​​​លើក​ឡើង​ថា បើ​សិន​ជា​គូ ​ហើយ​ច្បាស់​ជា​មួយ​​នាង​១០០%​ ពិត​មែន​​​នោះ នាង​​នឹង​បញ្ចេញ​ជា​សាធារណៈ​ មិន​លាក់លៀម​ឡើយ។ ស្រីអ៊ីត​ថា បុរស​ដែល​នាង​គ្រោង​សម្រេច​យក​ធ្វើ​ជា​គូអនាគត ខ្លួន​មិន​បាន​ដាក់​លក្ខខណ្ឌ​លើ​ទ្រព្យសម្បត្តិ អាយុ ឬ​លុះត្រាតែ​​កំលោះ​បាន​យក​ឡើយ កត្តា​ដែល​សំខាន់​នោះ គឺ​បុរស​នោះ​ដាច់​​ខាត​ត្រូវ​ចេះ​ស្រលាញ់​នាង ចេះ​ស្រលាញ់​គ្រួសារ​នាង ពិសេស​ស្រលាញ់​កូន​ស្រី​​​នាង និង ម្ដាយ​របស់​នាង​ដែល​កំពុង​តែ​រស់​នៅ​​ជា​មួយ​នាង ត្បិត​អី​ស្រី​អ៊ីត​ជា​កូន​ពៅ ដូច​នេះ​ត្រូវ​រស់​នៅ​ជា​មួយ​ម្ដាយ​រហូត​ដល់​បង្ហើម​ចុង​ក្រោយ។ ចំពោះ​​ការ​រៀបការ​វិញ ក៏​មិនមែន​ជា​រឿង​​សំខាន់​សម្រាប់​នាង​​ដែរ ត្បិត​អី​​ដូច​បាន​ដឹង​ស្រាប់​​ស្រី​អ៊ីត ​ធ្លាប់​រៀប​ការ​ម្ដង​រួច​មក​​ហើយ។

ការ​ចង់​​អូស​បន្លាយ​ឲ្យ​ភាព​មេម៉ាយ​នៅ​យូរ​ដូច​បាន​លើក​ឡើង​ខាង​លើ ស្រីអ៊ីត​ លើក​ឡើង​​លាយ​នឹង​សំណើច​ថា “មិន​ឲ្យ​យូរ​ពេក​​ទេ ២ទៅ៣ឆ្នាំ​ទៀត​ហ្នឹង ខ្ញុំ​យក​ប្ដី​ហើយ មេម៉ាយ​​យូរ​ពេក​នោះ​​ទេ ខ្លាច​​ហួស​ឌីឡេ​ដែរ​ហ្នឹង”។

កន្លង​មក​ស្រី អ៊ីត ត្រូវ​បាន​គេ​សារព័ត៌មាន​​​​ចេញ​ផ្សាយ​ថា មាន​ទំនាក់​ទំនង​យ៉ាង​ស៊ី​ជម្រៅ​ជា​មួយ តារា​សម្ដែង​វ័យ​ក្មេង​ម្នាក់​ឈ្មោះ អ៊ុក ដារ័ត្ន ប៉ុន្តែ​ដំណឹង​ស្នេហ៍​មួយ​នេះ ត្រូវ​បាន​អ្នក​ទាំង​ពីរ​ប្រកែក ដោយ​​ពួក​គេ​លើក​ឡើង​ថា ​គ្រាន់តែ​ដៃគូ​សម្ដែង និង​ជា​​មិត្តភ័ក្ដិ​​ប៉ុណ្ណោះ៕

ប្រភព៖ សប្បាយ


ទាក់ទងផ្សាយពាណិជ្ជកម្មតាមរយះ 0979991920/086999192 រឺ heng.nado@gmail.com

Comments

comments

Town Music App