តារា​ចម្រៀង​ និង​អ្នក​និពន្ធ​​៤​រូប​លេច​ឮ​ដំណឹង​រៀប​ការ

0
534

តារា​ចម្រៀង​ស្រី​ហង្ស​មាស​​៣​រូប​ និង​អតីត​​​​គូស្នេហ៍​ សុគន្ធ នីសា មួយ​រូប​ទៀត​​លេចឮ​ដំណឹង​ថា​ត្រៀម​ចូល​រោង​ការ​​ចុង​ឆ្នាំ​២០១៧ និង​ក្នុង​ឆ្នាំ​ ២០១៨ ខាង​មុខ​។

តារា​ចម្រៀង​ស្រី​​ហង្ស​មាស​​ទាំង​៣​រូប​​ និង​អ្នក​និពន្ធ​ សុខ ជំនោ ត្រៀម​ចូល​រោង​ការ​រួម​មាន​៖​

១/ កាល​ពី​ថ្ងៃ​ទី​ ១៨ ខែ តុលា​ ឆ្នាំ​ ២០១៧ កន្លង​ទៅ​ សុគន្ធ នីសា បាន​ឲ្យ​ដឹង​ថា​រូប​នាង​នឹង​ចូល​រោង​ការ​​នៅ​ក្នុង​ខែ​ ធ្នូ ឆ្នាំ ២០១៧ នេះ​ហើយ​ ដើម្បី​​​លុប​​លាង​ជម្រះ​​នូវ​ព័ត៌មាន​​ទំនាក់​ទំនង​​ស្នេហា​ជាមួយ​​ឪពុក​របស់​កុមារី ស៊ីវហេង​ ដែល​ជា​កូន​ក្រុម​ខ្លួន​។ ចំណែក​ឯ​កូន​កំលោះ​ សុគន្ធ នីសា សុំ​លាក់​សិន​ព្រោះ​ចង់​ឲ្យ​មហា​ជន​ភ្ញាក់​ផ្អើល​នៅ​ថ្ងៃ​នាង​ចូល​រោង​ការ​តែម្ដង​ ដោយ​​គ្រាន់​តែ​បង្ហើប​ថា​អនាគត​ស្វាមី​មិន​មែន​ជា​អ្នកមាន​មុខ​មាត់​នៅ​ក្នុង​សង្គម​នោះ​ទេ។

២/ ចំណែក​ឯ​កញ្ញា ឱក សុគន្ធកញ្ញា វិញ​​ក្រោយ​ពី​បែក​ធ្លាយ​ ព័ត៌មាន​ភ្ជាប់​ពាក្យ​ជាមួយ​ប្អូន​ប្រុស​ ថៅកែ​ហង្ស​មាស​ដែល​​​មាន​ងារ​ជា​ឧកញ៉ា​ រួច​មក​ស្រាប់​តែ​ថ្មី​ៗ​នេះ​​នាង​​បាន​បញ្ជាក់​​ប្រាប់ ពិធីការិនី ខៀវ សានសាណា​ នៅ​ពេល​​ចោទ​សូរ​ពី​បញ្ញា​ជីវិត​ឯក​ជន​ ថា តើ​​​​នាង​គ្រោង​ចូល​រោង​ការ​ថ្ងៃ​ណា?​ គ្រា​នោះ កញ្ញា ​​បាន​និយាយ​ទាំង​សំណើច​ថា អាច​នឹង​ឆ្នាំ​២០១៨ ខាង​មុខ​នេះ​ ព្រោះ​មិន​​ឲ្យ​វ័យ​ខ្លួន​ឈាន​ចូល​ដល់​៣២​ នោះ​ទេ​។​

៣/សម្រាប់​​​តារា​​ចម្រៀង​ ពេជ្រ សោភា និង លោក ឈឹម សក្កដា ​វិញ​​កន្លង​​មក​ធ្លាប់​និយាយ​ថា​ស្នេហា​ពួក​គេ​ទាំង​ពីរ​មាន​ចាស់​ទុំ​ទាំង​​សង្ខាង​ជា​អ្នក​ដឹង​ឮ​ ហើយ​អំឡុង​ពេល​នេះ​កំពុង​តែ​មើល​ចិត្ត​គ្នា​វិញ​ទៅ​មក​មុន​ឈាន​ចូល​ដល់​ថ្ងៃ​រៀប​ការ​។ ចំណែក​ឯ​ថ្ងៃ​រៀប​ការ​ពេល​ណា​នោះ​អ្នក​ទាំង​ពីរ​មិន​កំណត់​នៅ​ឡើយ​ទេ​ថា​ថ្ងៃ​ខែ​ឆ្នាំ​ណា​ពិត​ប្រាកដ​។

៤/ បើ​និយាយ​ពី​​អ្នក​និពន្ធ​ លោក សុខ ជំនោ ត្រូវ​ជា​អតីត​គូស្នេហ៍​ សុគន្ធ នីសា វិញ​​បាន​កំណត់​ថ្ងៃ​ចូល​រោងការ​រួច​ហើយ គឺ​នៅ​ថ្ងៃ​ទី២៦ ខែ វិច្ឆិកា ឆ្នាំ ២០១៧ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ មុន​ សុគន្ធ នីសា មួយ​ខែ​៕​​​​

អត្តបទ៖ សប្បាយ


ទាក់ទងផ្សាយពាណិជ្ជកម្មតាមរយះ 0979991920/086999192 រឺ heng.nado@gmail.com

Comments

comments

Town Music App