ភ្ញាក់ផ្អើល! បើដឹងកាដូដែលស្វាមី ទូច ស្រីល័ក្ខ ឲ្យភរិយាក្នុងថ្ងៃកំណើតនេះ!

0
710

ភ្នំពេញ៖ តារាពហុជំនាញ ដែលមានកេរ្តិ៍ឈ្មោះល្បី អ្នកនាង ទូច ស្រីល័ក្ខ បានកសាងស្នាដៃជាច្រើនរាប់មិនអស់ ក្នុងវិស័យសិល្បៈ។

ហើយបើទោះជា អ្នកនាងមានគ្រួសារហើយក្ដី ប៉ុន្តែប្រជាប្រិយភាពរបស់តារាស្រី រូបនេះគ្មានការអន់ថយគួរឲ្យបារម្ភឡើយ។

លើសពីនេះ អ្នកម្ដាយវ័យក្មេងនេះក៏តែង ឆ្លៀតពេលបំពេញនាទីជាភរិយា មើលថែរក្សាគ្រួសារ បានយ៉ាងល្អ ជាពិសេសគឺកូនប្រុសសំណព្វចិត្ត។

ជាក់ស្ដែង មុននេះអ្នកនាង ក៏បានបង្ហោះសារ អមនឹងរូបភាពផ្អែមល្ហែមជាច្រើន ជាមួយគ្រួសារ ក្នុងពិធីខួបកំណើតរបស់ខ្លួន លើបណ្ដាញសង្គម។

អ្វីដែលចាប់អារម្មណ៍នោះ គឺកាដូដ៏ពិសេស ដែលស្វាមីអ្នកនាង បានរៀបចំសម្រាប់ថ្ងៃកំណើតរបស់ភរិយា រូបស្រស់នេះ នោះគឺខ្សែករ ពេជ្រ ដែលមានតម្លៃថ្លៃកប់ពពក ។

គ្រាន់តែឃើញកាដូនេះភ្លាម ទូច ស្រីល័ក្ខ ត្រូវបានគេលួចសរសើរមិនដាច់ពីមាត់ពីភ័ព្វសំណាង ដែលនាងទទួលពីមនុស្សក្បែរខ្លួន ពិសេសគឺស្វាមីតែម្ដង៕

ប្រភព៖ Khmerload


ទាក់ទងផ្សាយពាណិជ្ជកម្មតាមរយះ 0979991920/086999192 រឺ heng.nado@gmail.com

Comments

comments

Town Music App