ថត​រឿង​ឲ្យ​តារា​ហូលីវូដ ទេព រិន្ទដារ៉ូ ទទួល​បាន​តម្លៃ​ខ្លួន​ខ្ពស់​មិន​ធម្មតា​

0
1213

ថត​រឿង​ឲ្យ​តារា​ហូលីវូដ ១​ ថ្ងៃ​ តម្លៃ​ខ្លួន​តារា​សម្ដែង​ជើង​ចាស់​លោក​ ទេព រិន្ទដារ៉ូ ទទួល​បាន​ស្មើ​នឹង​ថត​រឿង​​​ខ្នាត​ធំ​ក្នុង​ស្រុក​មួយ​រឿង​។

ជាក់​ស្ដែង​ពេលកន្លងទៅ​លោក ទេព រិន្ទដារ៉ូ បាន​ប្រាប់​ Sabay ថា​​ខ្លួន​​បាន​ថត​រឿង​ “The First They Killed My Father ឬ មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ​” ឲ្យ​អ្នក​ស្រី​ Angelina Jolie រយៈ​ពេល​៣​ ថ្ងៃ​ លោក​ទទួល​បាន​តម្លៃ​ខ្លួន​ជិត​ ១​ ម៉ឺន​ដុល្លារ​ អាមេរិក បើ​ប្រៀប​ធៀប​ជាមួយ​រឿង​ខ្មែរ​គឺ​ខុស​គ្នា​ច្រើនណាស់​​​។

លោក​ថា​៖​”សម្រាប់​រឿង​ខ្មែរ​ ​ខ្ញុំ​យក​តម្លៃ​ខ្លួន​​ទៅ​តាម​ទីផ្សារ​ស្រុក​ខ្មែរ តែ​បើ​ថត​ឲ្យ​​ផលិតករ​បរទេស​វិញ​ ខ្ញុំ​យក​ទៅ​តាម​តម្លៃ​នៃ​​ទីផ្សារ​បរទេស​ ដូច​ដឹង​ស្រាប់​ហើយ​ ខ្ញុំ​ថត​រឿង​ “មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ​” ឲ្យ​អ្នក​ស្រី Angelina Jolie ១​ថ្ងៃ​ខ្ញុំ​ទទួល​បាន​ ២ ៥០០ ដុល្លារ​”។

រឿង​ “មុន​ដំបង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​​របស់​ខ្ញុំ​” មាន​​​ឈុត​ឆាក​លោក​ ទេព រិនដារ៉ូ ​ចេញ​តែ​ប៉ុន្មាន​នាទី​តែ​ប៉ុណ្ណោះ​ពេល​ចាក់​បញ្ចាំង​។ តែ​ប៉ុន្មាន​នាទី​​ដែល​ទស្សនិកជន​​បាន​ទស្សនា​ លោក​ត្រូវ​ប្រើ​ពេល​វេលា​ហាត់​សម​ ១ អាទិត្យ ចំណែក​ឯ​សាច់​រឿង​ចេញ​ថត​ ៣ ថ្ងៃ​៕​​​​​​

ប្រភព៖ sabay


ទាក់ទងផ្សាយពាណិជ្ជកម្មតាមរយះ 0979991920/086999192 រឺ heng.nado@gmail.com

Comments

comments

Town Music App