អុំទូក៣ថ្ងៃ ពេជ្រ ថៃ មានហាងឆេងខ្លាំងមិនធម្មតា!

0
452

ភ្នំពេញ៖ ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យ អុំទូក អកអមបុក សំពះព្រះខែនេះបងប្អូនដែល អញ្ជើញ មកកម្សាន្តនៅរាជធានីភ្នំពេញ ប្រាកដជាបានទស្សនា ការប្រគុំតន្ត្រីធំៗ ដែលមានការ ចូលរួមពី តារាល្បីៗជាច្រើនរូប។

ប៉ុន្តែអ្វីដែលសំខាន់នោះ ក្នុងនោះក៏មានតារារះថ្មីប្អូនប្រុស ពេជ្រ ថៃ ដែលជា ម្ចាស់ជ័យលាភី The voice cambodia បានបង្ហាញវត្ថមានលើឆាកតន្ត្រីធំៗទាំងនោះផងដែរ។

ជាងនេះទៅ គេសង្កេតឃើញថា រយៈពេល៣ថ្ងៃនៃពិធីបុណ្យអុំទូក ពេជ្រ ថៃ ពិតជាមានហាងឆេងខ្លាំងមិនធម្មតានោះទេ បើធៀបនឹងតារាថ្មីៗមួយចំនួន។

គួរបញ្ជាក់ថា បើទោះប្អូនទើបប្រឡូក ចូលវិស័យនេះពិតមែន តែចំពោះទេពកោសល្យ និងសមត្ថភាព ក្នុងការច្រៀង និងសម្ដែងរបស់ ពេជ្រ ថៃ ហាក់មានភាពប៉ិនប្រសព្វ ក្លាហាន គួរឲ្យសរសើរពិតមែន៕

ប្រភព៖ Khmerload


ទាក់ទងផ្សាយពាណិជ្ជកម្មតាមរយះ 0979991920/086999192 រឺ heng.nado@gmail.com

Comments

comments

Town Music App