កូនស្រីប៊ីរីយ៉ា ទើបប៉ុណ្ណឹងសោះស្អាតខ្លាំងទៅហើយ ចុះទម្រាំធំទៀត?

0
729

ភ្នំពេញ៖ ពីមួយថ្ងៃទៅមួយថ្ងៃ តារាសម្តែងស្រី ប៊ីរីយ៉ា ក៏កាន់តែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់មហាជន ជាមួយនឹងការសម្តែងខ្សែភាពយន្ត និងស្ពតនានា។

ក្នុងនោះដែរ គេក៏សង្កេតឃើញថា សម្រស់របស់នាង ហាក់ដូចជា មិនចាស់ទៅណាសោះ គឺកាន់តែស្រស់ស្អាតខ្លាំងឡើង បើទោះបីពេលនេះ នាងមានក្រុមគ្រួសារ និងមានកូនរួចហើយក៏ដោយ។

អ្វីដែលកាន់តែចាប់អារម្មណ៍ជាងនេះ គឺកូនស្រីបណ្តូលចិត្តរបស់នាង ដែលមានឈ្មោះ ឡាប៊ីណា ក៏មិនណយផងដែរ ដែលរូបគេ កាន់តែធំ កាន់តែមានមុខ គួរឲ្យស្រលាញ់។ មិនតែប៉ុណ្ណោះ នៅលើទម្រង់មុខរបស់គេ គឺបានទាំងអស់ មិនថា ច្រមុះ ឬមាត់នោះទេ។

ចំពោះ ឡាប៊ីណា ក៏កំពុងតែ ក្លាយជា តារាវ័យក្មេងផងដែរ ដោយបច្ចុប្បន្ននេះ រូបគេ ក៏ត្រូវបាន ផលិតករ ឬក្រុមហ៊ុនមួយចំនួន ហៅទៅថតឃោសនា ផលិតផល ឬថតកុនជាដើម។

មិនធម្មតាមែន ទើបតែអាយុប៉ុន្មានឆ្នាំសោះ កូនស្រី ប៊ីរីយ៉ា ល្បីល្បាញ នៅក្នុងវិស័យសិល្បៈបាត់ទៅហើយ ចុះទម្រាំធំឡើងទៀតនោះ៕

តោះមើលរូបថត បច្ចុប្បន្ន របស់ឡាប៊ីណា ទាំងអស់គ្នា៖

ប្រភព៖ Khmerload


ទាក់ទងផ្សាយពាណិជ្ជកម្មតាមរយះ 0979991920/086999192 រឺ heng.nado@gmail.com

Comments

comments

Town Music App