គង់ ចាន់រដ្ឋា ព្រមាន​ដល់អ្នក​ ជំពាក់​លុយ​​ជិត ១ម៉ឺនដុល្លារ មិនព្រមសង ហើយ​ថែម​ទាំង​ប្រើ​សម្ដីឈ្លើយ ដាក់នាងទៀត​!

0
631

(ភ្នំពេញ)៖ តារាចម្រៀង និងជាតារាសម្ដែង កញ្ញា គង់ ចាន់រដ្ឋា ត្រូវបានគេដឹងថា ជាតារាសម្ដែងម្នាក់ចូលចិត្តលេងខ្លួនបែបសិចស៊ី ព្រមទាំងទទួលបាន ប្រជាប្រិយភាពច្រើនគួរសម ពីសំណាក់ទស្សនិកជន។ ទស្សនិកជនភាពច្រើនស្គាល់នាង តាមរយៈការបង្ហោះវីដេអូចម្រៀង Original Song នៅតាមប្រព័ន្ធអ៊ីនធឺណែត និងការសម្ដែងនៅក្នុងខ្សែភាពយន្តជាដើម។ ថ្មីៗនេះ ស្រីស្រស់ គង់ ចាន់រដ្ឋា បានផ្ទុះកំហឹងយ៉ាងខ្លាំងមិនធ្លាប់មានពីមុនមក ជះទៅលើមនុស្សម្នាក់ដែលបានជំពាក់ប្រាក់នាង ប្រមាណជិត១ម៉ឺនដុល្លារ មិនព្រមសង ហើយថែមទាំងហ៊ាន ប្រើពាក្យសម្ដីថ្លោស ដាក់រូបនាង ជាដើមបំណុលទៀតផង។

ប៉ុន្តែអ្វីដែលកាន់តែមានភាពកក្រើក ពេញបណ្ដាញសង្គមហ្វេសប៊ុកទៀតនោះ គឺតារាចម្រៀងរូបស្រស់ គង់ ចាន់រដ្ឋា បានសរសេរសារមួយ ដោយបង្ហោះភ្ជាប់ជាមួយនឹងរូបកាំភ្លើង១ដើម និងគ្រាប់ជាច្រើនគ្រាប់ សម្ដៅក្នុងន័យចង់បាញ់ប្រហារនរណាម្នាក់ឲ្យស្លាប់ភ្លាមៗ ព្រោះតែកំហឹងឆួលឆាបពេញទ្រូង។ គង់ ចាន់រដ្ឋា បានព្រលះសំដី ជះកំហឹងយ៉ាងខ្លាំង ទៅដល់មនុស្សមិនស្គាល់មុខម្នាក់ ដែលបានជំពាក់លុយនាងមិនព្រមសង រហូតដល់ទៅជិត១ម៉ឺនដុល្លារ ហើយអ្នកជំពាក់លុយនោះ ថែមទាំងមិនបានដឹងគុណលើរូបនាង មិនបែរជាប្រើសំដីឈ្លើយ មិនសមរម្យ មើលងាយ ដល់រូបនាងបន្ថែមទៀត។

តារាចម្រៀងស្រីសិចស៊ី គង់ ចាន់រដ្ឋា បានសរសេរព្រមានធ្ងន់ៗ ទៅដល់ជនដែលជំពាក់លុយ មិនព្រមសងរូបនោះថា «ខ្ញុំជាមនុស្ស បេះដូងខ្ញុំក៏ជារបស់ពិត មិនមែនសិប្បនិម្មិតទេ ហើយខ្ញុំក៏មិនមែនជាព្រះដែរ ឆ្កែកន្ទុយខ្វៀននៅតែខ្វៀនគ្មានថ្ងៃកែ អ្នកឯងមិនមែនមាសទេ ហើយលុយខ្ញុំ ៨០០០$ មិនមែន ៨០០០៛ ខ្មែរទេណា ខ្ញុំមិនយកហើយ ថែមទាំង អហោសិកម្មឲ្យអ្នកឯងទៀត តែអ្នកឯងគ្មានពាក្យអរគុណខ្ញុំមួយម៉ាត់ ហើយមកសំដីឈ្លើយដាក់ខ្ញុំទៀត កុំឲ្យខ្ញុំដល់កឲ្យសោះ កុំដដែលៗពេក»។

ជាមួយនឹងការព្រមាន និង ប្រើពាក្យពេចន៍ខាងលើរបស់កញ្ញា គង់ ចាន់រដ្ឋា នាងក៏បានបង្ហោះរូបកាំភ្លើងខ្លីមួយដើម និងគ្រាប់កាំភ្លើងជាច្រើនគ្រាប់ ដោយបញ្ជាក់យ៉ាងច្បាស់ថា នាងពិតជាមានការខឹងសម្បារ នឹងជនរូបនោះយ៉ាងខ្លាំង ដោយខ្ចីលុយរបស់នាងហើយមិនព្រមសង ថែមទាំងមិនចេះដឹងគុណ និង និយាយសម្ដីប៉ះពាល់ដល់អារម្មណ៍ របស់នាងទៀត

ប្រភព : khmertalking


ទាក់ទងផ្សាយពាណិជ្ជកម្មតាមរយះ 0979991920/086999192 រឺ heng.nado@gmail.com

Comments

comments

Town Music App