រឿង​ពិត​នៅ​ពីក្រោយ​រ៉ូប​កូនក្រមុំ​របស់ Song Hye Kyo ពិសេស​​ស្មាន​មិនដល់!

0
902

ពិធី​រៀប​អាពាហ៍ពិពាហ៍​របស់​គូស្នេហ៍​ Song-Song បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជុំវិញ​ពិភពលោក​មាន​ការ​ចាប់អារម្មណ៍​ជា​ខ្លាំង​ ជាពិសេស​ចំពោះ​រ៉ូប​កូន​ក្រមុំ​ដ៏​ស្រស់​ស្អាត។

ទោះ​បី​ជា​រ៉ូប​នោះ​មាន​ការ​ច្នៃ​ម៉ូដ​បែប​សាមញ្ញ​ ប៉ុន្តែ​វា​មាន​លក្ខណៈ​ពិសេស​ដែល​មនុស្ស​ទូទៅ​ នឹក​ស្មាន​មិន​ដល់។ ខាងក្រោម​នេះ​ ជា​រឿង​ពិត​ ៣​យ៉ាង​នៅ​ពី​ក្រោយ​រ៉ូប​កូន​ក្រមុំ​របស់​ Song Hye Kyo៖

១. ស្នាដៃ​របស់​អ្នក​ច្នៃ​ម៉ូដ​ដ៏​ល្បី​ប្រចាំ​ពិភពលោក​ មាន​ឈ្មោះ​ថា​ Christian Dior

ឈុត​ដ៏​ស្រស់​ស្អាត​នេះ​ ជា​ការ​ច្នៃផ្ទាល់​របស់​អ្នក​ច្នៃម៉ូដ​ល្បី​ឈ្មោះ​លោក​ Christian Dior។ រូប​ភាព​ដំណើរ​ការការងាររចនារ៉ូប​ ដោយ​អ្នក​ច្នៃម៉ូដចំណានៗ ធ្លាប់ត្រូវ​បានបង្ហាញលើ​គណនី​ Instagram នា​ពេល​កន្លង​មក​ដែរ។ ជាមួយ​គ្នា​នោះ​ មិន​ត្រឹម​តែ​តារា​ស្រី Song Hye Kyo ដែល​ជ្រើស​រ៉ូប​ម៉ាក​ “Christian Dior” សូម្បី​ស្វាមី​ Song Joong Ki ក៏​គ្រង​ឈុត​កូន​កំលោះ​របស់​ម៉ាក​ល្បី​នេះ​ដែរ។

២. រ៉ូប​មាន​តែ​ ១​គត់លើ​ពិភពលោក

មាន​តែ​តារា​សម្ដែង​ Song Hye Kyo ប៉ុណ្ណោះ​ដែល​មាន​រ៉ូប​នេះ​ ហើយ​ក៏​គ្មាន​កូន​ក្រមុំ​ណា​ មាន​ឱកាស​អាច​ស្លៀក​ឈុត​ដូចគ្នា​នេះ​ដែរ។ ឈុត​កូន​ក្រមុំ​១​នេះ​ ធ្វើ​ឡើង​យ៉ាង​ពិសេស​ និង​ផ្ចិតផ្ចង់​ជា​ទី​បំផុត តាម​ការ​កុម្ម៉ង់។

៣. មាន​តម្លៃ​ច្រើន​ជាង​ ១០០លានវ៉ុន (ប្រហែល ៨ ៩៩០ដុល្លារ)

ចំណុច​ពិសេស​ចុង​ក្រោយ​ គឺ​ទាក់ទង​នឹង​តម្លៃ។ យោង​តាម​ ប្រភព​មួយ​បាន​ឲ្យ​ដឹង​ថា​ រ៉ូប​របស់​ភរិយា​ Song Joong Ki អាច​មាន​តម្លៃ​ប្រមាណ​ ១១៨ លានវ៉ុន (ប្រហែល ១ម៉ឺន​ដុល្លារ)។ តាម​ការ​បង្ហាញ​ អាច​និយាយ​ បាន​ថា​ ឈុត​កូន​ក្រមុំ​មួយ​នេះ​ ពិត​ជា​មាន​តម្លៃ​ថ្លៃ បើ​ប្រៀបធៀប​នឹង​រ៉ូប​កូន​ក្រមុំ​ផ្សេង​ទៀត​ ដែល​តារា​ល្បី​ស្លៀក​ក្នុង​ថ្ងៃ​ពិសេស​នា​ពេល​កន្លង​មក៕

ប្រភព៖ sabay


ទាក់ទងផ្សាយពាណិជ្ជកម្មតាមរយះ 0979991920/086999192 រឺ heng.nado@gmail.com

Comments

comments

Town Music App