យុត្ថារ៉ា ឆានី នាំប្រពន្ធថ្មី មកសួរសុខទុក្ខ ម្តាយចន ច័ន្ទលក្ខិណា!

0
580

ភ្នំពេញ៖ ក្រោយពីតារាស្រី ចន ច័ន្ទលក្ខិណា ជាមួយនឹងអតីតស្វាមី លោក យុត្ថារ៉ា ឆានី សម្រេចចិត្តចែកផ្លូវ បញ្ចប់ជីវិតរស់នៅជាប្តីប្រពន្ធរួមខ្នើយជាមួយគ្នាមក គេសង្កេតឃើញថា អ្នកទាំងពីរក៏បានចាប់ផ្តើមសាងផ្លូវជីវិតថ្មីរៀងៗខ្លួន ដោយអ្នកនាង ចន ច័ន្ទលក្ខិណា ក៏មានគូស្នេហ៍ថ្មី រីឯលោក យុត្ថារ៉ា ឆានីក៏មានគ្រួសារថ្មី លើសពីនេះ បើទោះបីជាចែកផ្លូវគ្នាក៏ពិតមែន ប៉ុន្តែអ្នកទាំងពីរ នៅតែរក្សាទំនាក់ទំនងជាមិត្តភក្តិរាប់អានគ្នាធម្មតាដដែរ។

ជាការពិតណាស់ ជាក់ស្តែងដូចជាកាលពីថ្មីៗនេះ លោក យុត្ថារ៉ា ឆានី បាននាំប្រពន្ធកូនក្រោយរបស់លោក មកសូរសុខទុក្ខអតីតម្តាយក្មេក ពោលគឺម្តាយរបស់ ចន ច័ន្ទលក្ខណា ដែលគាត់កំពុងតែគេងសម្រាកព្យាបាលជំងឺនៅឯមន្ទីរពេទ្យ។

បន្ថែមពីនេះ ក្នុងនោះអ្នកនាង ចនច័ន្ទ ក៏បានបង្ហោះរូបថតមួយចំនួន ជាមួយនឹងសារអគុណ ដល់អតីតស្វាមីស្វាមីរបស់ខ្លួន ដែលបានឆ្លៀតពេលនាំប្រពន្ធកូនថ្មីមកសួរសុខទុក្ខ អតីតម្តាយក្មេកផងដែរ៕

ប្រភព៖ Khmerload


ទាក់ទងផ្សាយពាណិជ្ជកម្មតាមរយះ 0979991920/086999192 រឺ heng.nado@gmail.com

Comments

comments

Town Music App