ការបង្ហាញសំលៀកបំពាក់ប្រពៃណីបវរកញ្ញាខ្មែរយើង សុទ្ធតែគ្រឿងពិត ត្បូង ពេជ្រ និងផ្លាកទីន

0
1008

កម្មវិធីលំដាប់ថ្នាក់ពិភពលោក Miss Global 2017 នៅថ្ងៃនេះដែរគឺបានមកដល់ទឹកដីខេត្តសៀមរាប ហើយបវរ កញ្ញាទាំងអស់ត្រូវបានតុបតែងស្លៀកសំលៀកបំពាក់ប្រពៃណីខ្មែរ ខុសប្លែកតែបវរកញ្ញាខ្មែរយើងម្នាក់តែប៉ុណ្ណោះ ដែលតុបតែងគ្រឿងអលង្ការពិតៗតែម្តង ដោយមានទាំងកងដៃ ក្រវិល ខ្សែរក និង ម្កុដជាដើម។ បើតាមការអោយដឹងនោះគឺ គ្រឿងអលង្ការទាំងនេះ គឺជាផ្លាកទីនសុទ្ធ ហើយត្បូងម្កុដជារបស់ពិត បូករួមទាំងក្រវិល មានលាយពេជ្រពិតៗផងដែរ។

គួរបញ្ជាក់ផងដែរថា កម្មវិធីលំដាប់ថ្នាក់ពិភពលោក Miss Global 2017 ត្រូវបានឧបត្ថម្ភផ្តាច់មុខដោយក្រុមហ៊ុន ស្រាបៀរ Ganzberg ហើយក្នុងនោះមានបវរកញ្ញាចំនួន ៦០រូប តំណាងអោយ៦០ប្រទេសផ្សេងៗគ្នា ដើម្បីធ្វើការ ប្រកួតទៅតាមវិញ្ញាសារផ្សេងៗ ហើយកម្មវិធីប្រកួតផ្តាច់ព្រ័ត្រគឺនៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះនៅកោះពេជ្រ រាជធានីភ្នំពេញ។

សូមទស្សនារូបភាពខាងក្រោម៖

ប្រភព៖ Everyday


ទាក់ទងផ្សាយពាណិជ្ជកម្មតាមរយះ 0979991920/086999192 រឺ heng.nado@gmail.com

Comments

comments

Town Music App