សម្រស់តួស្រី កញ្ចនា ក្នុងរឿង «សិសិររដូវក្នុងបេះដូង» នៅក្រៅស្អាតខ្លាំង ហើយបើស្នាមញញឹមវិញ ចង់លង់!

0
1721

ភ្នំពេញ៖ ពេលនេះរឿងភាគរបស់ទូរទស្សន៍រស្មីហង្សមាស ដែលមានចំណងជើងថា «សិសិររដូវក្នុងបេះដូង» កំពុងធ្វើការចាក់បញ្ចាំងជាផ្លូវការហើយនៅរៀងរាល់ថ្ងៃ ច័ន្ទ អង្គារ និងពុធ ចាប់ពីម៉ោង ៨ ដល់ម៉ោង ៩យប់ ដោយមានការគាំទ្រពីសំណាក់ទស្សនិកជនក្នុងប្រទេសជាច្រើននាក់។

ជាពិសេស តួសម្តែងនៅក្នុងរឿងនេះ សុទ្ធតែនៅវ័យក្មេង និងមានសម្រស់ស្រស់ស្អាតយ៉ាងខ្លាំង ទាក់ទាញភ្នែកអ្នកទស្សនាឱ្យចង់តាមដានរឿងភាគមួយនេះមិនឱ្យរំលងមួយភាគណាឡើយ។

រឿង «សិសិររដូវក្នុងបេះដូង» បញ្ចាំងជូនទស្សនានៅរៀងរាល់ថ្ងៃ ច័ន្ទ អង្គារ និងពុធ ចាប់ពីម៉ោង ៨ ដល់ម៉ោង ៩យប់ជាក់ស្តែងតួអង្គដែលសម្តែងកាលនៅក្មេងក្នុងរឿងនេះចំនួន៣រូបគឺ តួចិត្រា លីនី និងកញ្ចនា សុទ្ធតែមានវ័យក្មេង ហើយស្អាតៗមិនចាញ់គ្នានោះទេ ដោយពួកគេកំពុងតែទទួលបាននូវប្រជាប្រិយភាពយ៉ាងខ្លាំង។

ចំណែកឯសមត្ថភាពនៃការសម្តែងរបស់ពួកគេវិញ ក៏មានភាពប៉ិនប្រសប់ទាំងការលេងទឹកមុខ និងកាយវិការជាដើម គួរឱ្យស្រលាញ់ណាស់។

ហើយអ្វីដែលរឹតតែគួរឱ្យចាប់អារម្មណ៍ខ្លាំងនោះគឺតួស្រី កញ្ចនា ដែលមានឈ្មោះពិតថា នូណា ពេលនៅខាងក្រៅគឺមានសម្រស់ស្រស់ស្អាតខ្លាំងមែនទែន ហើយស្នាមញញឹមវិញបញ្ចេញមកម្តងៗចង់លង់ ជាមួយនឹងថ្ពាល់ខួចទាំងសងខាងដ៏ស្រស់ស្អាតរបស់នាង៕

ទស្សនារូបភាពតួស្រី កញ្ចនា នៅក្នុងរឿង «សិសិររដូវក្នុងបេះដូង» ដូចខាងក្រោមនេះទាំងអស់គ្នា ដែលបានដកស្រង់ចេញពីហ្វេសប៊ុករបស់នាង៖

ប្រភព៖ Khmerload


ទាក់ទងផ្សាយពាណិជ្ជកម្មតាមរយះ 0979991920/086999192 រឺ heng.nado@gmail.com

Comments

comments

Town Music App