ចូលរួមអបអរផង! ប្អូន ហៀក និត ត្រូវបានលោក ចា រិទ្ធី អញ្ចើញឡើងនៅស្ថានីយ៍ទូរទស្សន៍អាសុីអាគ្នេយ៍ នៅល្ងាចថ្ងៃសៅរ៍ និង អាទិត្យ

0
617

ភ្នំពេញ៖ កាលពីមួយរយៈមុននេះដែរ មានការចែកចាយពេញបណ្តាញសង្គមពីវីដេអូ របស់ប្អូន​ប្រុស​ពិការ​ភ្នែក​ម្នាក់ ដែលច្រៀងបានយ៉ាងពិរោះ ​​​ ព្រមទាំងចេះលែង​ហ្គីតាបាន​ល្អថែមទៀតនោះ គឺប្អូនប្រុស ហៀក និត ។ ហើយក៏ធ្វើលោក ចា រិទ្ធី ពេញចិត្តនៅសមត្ថភាព ហៀក និត ក៏បានប្រកាសស្វែងរកប្អូន ហៀក និត ដើម្បីអញ្ចើញ ប្អូន​មក​ច្រៀង​ ក្នុង​កម្មវិធី​តន្ត្រី​មហាជន​របស់ស្ថានីយ​​ទូរទស្សន៍​អាសុីអាគ្នេយ៍នោះ អស់រយៈពេលជាយូរ ។

ពេលនេះប្អូន ហៀក និត បានមកជួបលោក ចា រិទ្ធី ប្អូននិងឡោះងច្រៀងក្នុង​កម្មវិធី​តន្ត្រី​មហាជន​របស់ស្ថានីយ​​ទូរទស្សន៍​អាសុីអាគ្នេយ៍ នៅល្ងាចនេះ ។

នេះបើយោងតាមគណនីហ្វេសប៊ុកលោក ចា រីទ្ធី បានអោយដឹងថា៖ បង​ប្អូន​ជា​ទី​ស្រលាញ់​ទាំង​អស់​គ្នា​ ក្មួយប្រុស​ដែល​ឈរ​ថត​រូប​ជាមួយ​ខ្ញុំ​នេះ​មាន​ឈ្មោះ​ថា​ហៀក​និត​ ក្មួយប្រុស​កើត​មក​ជាតិ​នេះ​អភ័ព្វ​ណាស់​មិន​ត្រឹម​តែ​ពិការ​ភ្នែក​ទេ​ថែម​ទាំង​កំព្រា​ឪពុក​ម្ដាយ​ទៀត​ តែ​ក្មួយមាន​សមត្ថភាព​អាច​ច្រៀង​និង​លេង​ហ្គីតា​បាន​យ៉ាង​ល្អ​ សព្វថ្ងៃ​ហៀក​និត​រស់នៅ​ខេត្តសៀមរាប​ជាមួយ​អ៊ុំ​ប្រុសនិង​អ៊ុំ​ស្រី​ ខ្ញុំ​បាន​ស្វែង​រក​ក្មួយប្រុស​យូរ​ហើយ​ដើម្បី​អញ្ជើញ​ក្មួយ​អោយ​មក​ច្រៀង​នៅ​ស្ថានីយ៍​ទូរទស្សន៍​អាសុីអគ្នេយ៏​ ពេល​នេះ​ក្ក្មួយ​បាន​មក​ដល់​ភ្នំពេញ​ហើយ​ ក្មួយប្រុស​នឹង​ឡើង​ច្រៀង​នៅ​ទូរទស្សន៍​អាសុីអគ្នេយ៏​ពេល​ល្ងាច​ថ្ងៃ​សៅរ៍​ទី​11-11-17ក្នុង​កម្មវិធី​តន្ត្រី​ADនិងពេល​ល្ងាច​​ថ្ងៃអាទិត្យ​ទី​12-11-17ដូច្នេះ​សូម​បង​ប្អូន​រង់ចាំ​តាមដាន​ទស្សនា​ទាំង​អស់​គ្នា​…ថា​តើ​ក្មួយប្រុស​ហៀក​និត​លេងហ្គីតា​​និង​ច្រៀង​បាន​ល្អ​ប៉ុណ្ណា​……៕


ទាក់ទងផ្សាយពាណិជ្ជកម្មតាមរយះ 0979991920/086999192 រឺ heng.nado@gmail.com

Comments

comments

Town Music App