កក្រើក! តួល្បីធំៗដល់​ទៅ​ ៣​រូបនឹង​រួមគ្នា​សម្ដែង​ក្នុង​ភាពយន្ត​ខ្នាត​ធំ១

0
547

ដំណឹង​មួយ​ថ្មី​ និង​ពិសេស​បំផុត​សម្រាប់​អ្នក​និយម​តាមដាន​ទស្សនា​ភាពយន្ត​ខ្នាត​ធំ​ថៃ ជាពិសេស​អ្នក​គាំទ្រ​របស់​តារា​សម្ដែង​ Sunny Suwanmethanon, Nickhun (សមាជិក​ក្រុម​ 2PM) និង​តារា​ស្រី​កំពុង​ល្បី​ឈ្មោះ​ Yaya Urassaya។

តាម​សេចក្ដី​រាយការណ៍​ព័ត៌មាន​បាន​ ឲ្យ​ដឹង​ថា​ តារា​ប្រុស​ស្រី​ទាំង​ ៣​ប្រចាំ​ប្រទេស​ថៃ​នេះ​ នឹង​រួម​គ្នា​សម្ដែង​ក្នុង​រឿង​ថ្មី​មួយ​របស់​ ផលិតកម្ម​ដ៏​ល្បី​ GDH។ ដំណឹង​នេះ​ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​របស់​តារា​ស្រី​ Yaya មាន​អារម្មណ៍​រំភើប​ឥត​ឧបមា​ ព្រោះ​នេះ​ជា​រឿង​ស្នាដៃ​ថ្មី​មួយ​ទៀត​សម្រាប់​នាង​ បន្ទាប់​ពី​រឿង​ “ណាគី វគ្គ ២”។ អ្វី​ដែល​កាន់​តែ​អស្ចារ្យ​នោះ​ គឺ​ក្នុង​រឿង​កុន​ថ្មី​នេះ​ តួ​ឯក​សុទ្ធ​តែ​កំពូល​តារា​ល្បី​ទាំង​ ៣។

ដោយឡែក​ ចំពោះ​ភាពយន្ត​នេះ​ មិន​ទាន់​មាន​ចំណងជើង​នៅឡើយ ហើយ​ព័ត៌មាន​លម្អិត​បន្ថែម​ នឹង​ត្រូវ​បង្ហាញ​នៅ​ថ្ងៃ​ប្រកាស​ជា​ផ្លូវការ​ ពោល​គឺ​នៅ​ថ្ងៃ​ទី​ ១៣ ខែ​វិច្ឆិកា​ ឆ្នាំ ២០១៧​ស្អែក​នេះ។

ជាក់​ស្ដែង​ កន្លង​មក​អ្នក​គាំទ្រ​ផលិតកម្ម​ GDH ប្រាកដ​ជា​បាន​ជ្រាប​ហើយ​ថា​ ផលិតកម្ម​នេះ​ជា​ផលិតកម្ម​ល្បី​ឈ្មោះ​មួយ​ ហើយ​ភាពយន្ត​មួយ​ចំនួន​ដែល​ចេញ​ពី​ផលិតកម្ម​នេះ​ ក៏​តែង​ទទួល​បាន​ការគាំទ្រ​យ៉ាង​ច្រើន​ផង​ដែរ ដូចជា​ រឿង​ “One Day”, “A Gift”,​ “Bad Genius”, និង​​ “The Promise” ជា​ដើម៕

អត្តបទ៖ sabay


ទាក់ទងផ្សាយពាណិជ្ជកម្មតាមរយះ 0979991920/086999192 រឺ heng.nado@gmail.com

Comments

comments

Town Music App