ល្បី​ថា​ សួស វីហ្សា និង ថម មី រស់​នៅ​ជាមួយ​គ្នា​ដូច​ប្ដី​ប្រពន្ធ?​​

0
645

យោង​តាម​ប្រភព​មួយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា​​ តារា​ចម្រៀង​ហង្ស​មាស សួស វីហ្សា និង លោក ថម មី កំពុង​តែ​លួច​បង្កាត់​ភ្លើង​ស្នេហ៍​​​​ជាមួយ​គ្នា​ ហើយ​អ្នក​ទាំង​ពីរ​ថែម​ទាំង​រស់​​ក្នុង​ផ្ទះ​តែ​មួយដូច​ប្ដី​ប្រពន្ធ​។

ប្រភព​​ដដែល​បាន​អះ​អាង​ថា ទំនាក់​ទំនង​ស្នេហា​​​រវាង​ សួស វីហ្សា និង ថម មី កើត​ឡើង​​តាំង​ពី​​២ឆ្នាំ​មុន​ មិន​មែន​ទើប​តែ​កើត​ឡើង​ថ្មី​ៗ​នេះ​ទេ គ្រាន់​តែ​ថា​អ្នក​ទាំង​ពីរ​មិន​ហ៊ាន​បង្ហាញ​ភាព​ផ្អែម​ល្ហែម​ជា​សាធារណៈ​ឲ្យ​មហា​ជន​បាន​ដឹង​តែប៉ុណ្ណោះ​ ព្រោះ​ខ្លាច​ប៉ះ​ពាល់​ដល់​ប្រជា​ប្រិយភាព​រៀង​ៗ​ខ្លួន​​​ក្នុង​សិល្បៈ​។

ជាក់​ស្ដែង​អំឡុង​ពេល​ដែល​ សួស វីហ្សា ​ប្រឡង​ចម្រៀង​ក្នុង​កម្មវិធី​លំដាប់​ថ្នាក់​ពិភព​លោក​ I am a singer Cambodia នៅ​ទូរទស្សន៍​ហង្ស​មាស​​កន្លង​ទៅ​ ថម មី តែង​តែ​​បង្ហាញ​ខ្លួន​​នៅ​​​​ជាមួយ​​នាង​ជានិច្ច​​ ក្នុង​នាម​​ជា​គូ​ស្នេហ៍​​​ចាំ​ការ​ពារ​ និង​មើល​ខុស​ត្រូវ​។ ក្រោយ​ពី​ប្រឡង​ក្នុង​កម្មវិធី​ខាង​លើ​នេះ​រួច​ អ្នក​ទាំង​ពីរ​ក៏​ចាប់​ផ្ដើម​បើក​ចំហ​​អំពី​ទំនាក់​ទំនង​ស្នេហា​​បន្តិច​ម្ដង​ៗ​​ រហូត​ដល់​ថ្នាក់​បែក​ធ្លាយ​ព័ត៌មាន​​​​រស់​នៅ​ក្រោម​ដំបូល​ផ្ទះ​តែ​មួយ​​ជា​មួយ​គ្នា​ទៀត​ផង​​។ នេះ​បើ​តាម​ការ​អះ​អាង​ពី​ប្រភព​ខាង​លើ​។

ថម មី

ជុំ​វិញ​រឿង​រ៉ាវ​ស្នេហា​​រវាង​​ សួស វីហ្សា និង ថម មី ​រស់​នៅ​ជាមួយ​គ្នា​នេះ​ដែរ​ សាមី​ខ្លួន​ទាំង​ពីរ​មិន​អាច​សុំ​ការ​បក​ស្រាយ​បាន​ទេ​ ដោយ​ភាគី​ខាង​ស្រី​ទូរស័ព្ទ​ហៅ​ចូល​តែ​មិន​មាន​អ្នក​ទទួល​។ ចំណែក​ឯ​​ភាគី​ខាង​ប្រុស​មិន​អាច​​ភ្ជាប់​ទំនាក់​ទំនង​បាន​ឡើយ​៕​

ថម មី និង សួស វីហ្សា

អត្តបទ៖ sabay


ទាក់ទងផ្សាយពាណិជ្ជកម្មតាមរយះ 0979991920/086999192 រឺ heng.nado@gmail.com

Comments

comments

Town Music App