ប៉េងប៉ោង ​​​​​គ្រោងលក់ឡាន និងខ្ចីលុយធនាគារ ដើម្បី​​​​​​បញ្ជូន វីតាមីនសេ ទៅព្យាបាលក្រៅប្រទេស!

0
618

ភ្នំពេញ៖ ពេលនេះតារាកំប្លែងជើងចាស់លោកតា វីតាមីនសេ កំពុងតែធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរ ដោយសារតែជំងឺដំបៅក្រពះកម្រិតធ្ងន់ និងជំងឺសាច់ដុះក្នុងថ្លើម ដែលបានគំរាមកំហែងដល់អាយុជីវិតរបស់លោកតាខ្លាំងមែនទែន។

នេះជាហេតុធ្វើឱ្យអ្នកនាង មឿន និមល ហៅ ប៉េងប៉ោង ជាកូនស្រីមានការព្រួយបារម្ភយ៉ាងខ្លាំង រហូតដល់ថ្នាក់ប្រកាសគ្រោងនឹងលក់ឡាន និងដាក់បញ្ចាំផ្ទះ ប្រសិនបើខ្ចីលុយពីធនាគារមិនទាន់នោះទេ ដើម្បីយកប្រាក់ព្យាបាលជំងឺលោកតាវីតាមីនសេ ដែលជាឪពុកជាស្រលាញ់ និងអាចបញ្ជូនទៅក្រៅប្រទេសគឺថៃ និងសិង្ហបុរីផងដែរ។

អ្នកនាងប៉េងប៉ោង បានឱ្យដឹងថាពេលនេះលោកតា វីតាមីនសេ ស្ថិតនៅក្នុងស្ថានភាពគួរឱ្យបារម្ភ ព្រោះតែមានជំងឺទឹកនោមផ្អែមបន្ថែមផង ណាមួយវ័យក៏កាន់តែចាស់ជរាផងដែរ ដែលជាហេតុបណ្តាល ឱ្យការព្យាបាលក៏មានការជួបការលំបាកជាច្រើន។

ទោះបីជាយ៉ាងណា ក៏អ្នកនាងប៉េងប៉ោង ព្យាយាមយកឪពុកទៅព្យាបាលនៅក្រៅប្រទេសឱ្យបាន ដើម្បីឱ្យអស់ចិត្ត ហើយពេលនេះក៏កំពុងតែស៊ើបសួររឿងព្យាបាលជំងឺនេះនៅប្រទេសទាំងពីរនោះផងដែរ។

បើសិនជាអាចមានសង្ឃឹមច្រើនអ្នកនាង ប៉េងប៉ោង នឹងលក់ឡានផ្ទាល់ខ្លួនព្រមទាំងខ្ចីលុយធនាគារ ធ្វើយ៉ាងណាបញ្ជូនអ្នកមានគុណខ្លួន ទៅក្រៅប្រទេសឱ្យបាន។

ជូនពរតារាកំប្លែងលោកតាវីតាមីនសេ ឱ្យបានឆាប់ជាសះស្បើយពីជំងឺដ៏ធ្ងន់ធ្ងរនេះ ដើម្បីវិលមកកាន់វិស័យជាថ្មីម្តងទៀត៕

ទស្សនារូបភាពខាងក្រោម៖

ប្រភព៖ Khmerload


ទាក់ទងផ្សាយពាណិជ្ជកម្មតាមរយះ 0979991920/086999192 រឺ heng.nado@gmail.com

Comments

comments

Town Music App