ស្រី​ស្រស់​ប្រុស​សង្ហា​៦ រូប​ បង្ហាញ​មុខ​គូ​ស្នេហ៍​ជា​បន្តបន្ទាប់

0
763

គិត​ត្រឹម​ចុង​ឆ្នាំ​ ២០១៧ ​​ស្រី​ស្រស់​ប្រុស​សង្ហា​ ៦ រូប​ បាន​បង្ហាញ​មុខមាត់​គូស្នេហ៍​របស់​ខ្លួន​ជា​​​បន្ត​​​បន្ទាប់​​​ ព្រម​ទាំង​​ទទួល​បាន​​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​​អ្នក​គាំ​ទ្រ​​នៅ​ក្នុង​រង្វង់​សិល្បៈ​ និង​ក្រៅ​សិល្បៈ​ផង​ដែរ​។

១. តារា​ហ្វេស​ប៊ុក​ និង​​សម្ដែង​ Peypey Dy បាន​ធ្វើ​ឲ្យ​មហា​ជន​ចាប់​អារម្មណ៍​លើ​រូប​លោក​ជា​ខ្លាំង​បន្ទាប់​ពីបង្ហាញ​មុខ​នារី​ម្នាក់​ឈ្មោះ ដា ​ជា​កូន​អ្នក​ភ្នំពេញ​ ធ្វើ​ការ​ផ្នែក​គណនេយ្យ​ នៅ​ក្នុង​ក្រុម​ហ៊ុន​ឯក​ជន​មួយ​​ថា​ជា​គូ​ស្នេហ៍​របស់​ខ្លួន​​កាល​ពី​ថ្ងៃ​ទី ២៥ ខែ កញ្ញា ឆ្នាំ​២០១៧ កន្លង​ទៅ​។

២. ថ្មី​ៗ​នេះ​តារា​សម្ដែង​សិច​ស៊ី​​​ដើម​ទ្រូង​ទ្រលុក​ទ្រលន់​ ដេនី ក្វាន់​ ​​​បាន​ធ្វើ​ឲ្យ​​បុរស​ៗ​មួយ​​ចំនួន​​ជ្រួល​ច្របល់​​​មិន​ស្ទើរ​នោះ​ទេ​​​​​ ក្រោយ​ពី​នាង​បង្ហាញ​​​មុខ​គូស្នេហ៍ឈ្មោះ ច័ន្ទ មករា កាល​ពី​ថ្ងៃ​ទី​៤ ខែ វិច្ឆិកា​ ឆ្នាំ ២០១៧ ហើយ​គ្រោងនឹង​ចូល​រោង​ការ​ក្នុង​ពេល​ឆាប់​ៗ​​នេះ​ទៀត​ផង​។

៣. ជា​រឿង​មួយ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ខ្លាំង​បំផុត​ ដែល​តារា​ចម្រៀង​ Original Song អេដា សម្រេច​ចិត្ត​បង្ហាញ​បុរស​​​ម្នាក់​មាន​រូប​រាង​ស្រស់​សង្ហា​ក្នុង​ថ្ងៃ​ខួប​កំណើត​ ដើម្បី​ប្រាប់​ទៅ​​មិត្តភ័ក្ដិ​​​សិល្បៈ​ ក៏​ដូច​ជា​មហា​ជន​ថា​ បុរស​ម្នាក់​ហ្នឹង​ជា​គូ​ស្នេហ៍​របស់​នាង​។ បុរស​​ជា​គូ​ស្នេហ៍​ អេដា មាន​ឈ្មោះ​ អេលែន តាន់ កូន​ខ្មែរ​-អាមេរិក​ ត្រូវ​បាន​ពលរដ្ឋ​ទូទៅ​ស្គាល់​ថា ជា​ស្ថាបនិក​អង្គការ​ស្ទែម STEAM​ កម្ពុជា ដែល​ជា​អង្គការ​ក្នុង​ស្រុក​បង្កើត​ឡើង​​ដើម្បី​គ្រប់គ្រង មហោស្រព​វិទ្យាសាស្ត្រ និង​​វិស្វកម្ម​នៅ​កម្ពុជា​ ។

៤. បើ​និយាយ​ពី​បង​ថ្លៃ​បណ្ដូល​ចិត្ត​របស់​​​នាយ​ ព្រែក វិញ​​ កញ្ញា ជា សុជាតា បាន​លះ​បង់​​ពេល​វេលា​ទាំង​យប់​កណ្ដាល​អាធ្រាត្រ​​ទៅ Surprise ​ខួប​កំណើត​ដល់​​​បន្ទប់​គេង​បុរស​ម្នាក់​ ​ហើយ​ថែម​ទាំង​បាន​ប្រកាស​ប្រាប់​សាធារណៈ​ជន​ថា​ បុរស​ម្នាក់​ហ្នឹង​គឺ​ជា​គូស្នេហ៍​របស់​នាង​ថែម​ទៀត​ផង​ កាល​ពី​រាត្រី​ថ្ងៃ​ទី ១១ ខែ វិច្ឆិកា​ ឆ្នាំ ២០១៧ កន្លង​ទៅ​នេះ។

៥. ហង្ស មារីនី​ ក្រោយ​ពី​មាន​លេច​ឮ​ដំណឹង​ថា​នាង​មាន​ប្រុស​ស្នេហ៍​នៅ​ចាំ​ជួយ​ទំនុក​បម្រុង​ពី​ក្រោយ​រួច​មក​ ស្រាប់​តែ​នាង បាន​បង្ហាញ​មុខ​គូស្នេហ៍​​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​ខ្លួន​ដោយ​ភ្ជាប់​សារ​ថា៖​​​ “អ្នក​អាច​កាន់​ដៃ​​ខ្ញុំ​បាន​មួយ​រយៈ​ ប៉ុន្តែ​អ្នក​អាច​កាន់​បេះ​ដូង​របស់​ខ្ញុំ​បាន​រហូត​”។​

៦.ថ្មី​ៗ​​នេះ​តារា​សម្ដែង​រូប​រាង​សង្ហា​លោក សេង មង្គល បាន​​បង្ហោះ​រូប​ថត​នារី​ម្នាក់​ ព្រម​ទាំង​បាន​​ភ្ជាប់​សារ​​ថា​៖​” ​អរគុណ​ដែល​ស្រលាញ់​បង​ ហើយ​មិន​បោះ​បង់​បង​ចោល​ ទោះ​បី​ជា​ក្នុង​ពេល​នេះ​កំពុង​តែ​មាន​មារ​តាម​ជ្រែក​​ក៏​ដោយ​ បើ​គ្មាន​មា​ហ្នឹង​ទេ​ខ្ញុំ​ក៏​មិន​ដឹង​ច្បាស់​ថា​ ​មនុស្ស​ម្នាក់​នេះ​ស្រលាញ់​ខ្ញុំ​ខ្លាំង​ប៉ុណ្ណា​ទេ។ ស្រលាញ់​អូន​ខ្លាំង​ណាស់​ប្រពន្ធ​សំលាញ់​”៕​​​​​​​

អត្តបទ៖ sabay


ទាក់ទងផ្សាយពាណិជ្ជកម្មតាមរយះ 0979991920/086999192 រឺ heng.nado@gmail.com

Comments

comments

Town Music App