ដឹងតែកក្រើកទៀតហើយ! លោក James Jirayu និងកញ្ញា Bella Ranee កំពុងចាប់ដៃគ្នាសម្តែងរឿងភាគថ្មី….

0
1318

ថៃ៖ តារាសម្ដែងលោក James Jirayu ជាមួយដៃគូរតារាសម្ដែងស្រីដ៏សាកសមកញ្ញា Bella Ranee និងចាប់ដៃគ្នាសម្ដែងខ្សែភាពយន្តថ្មី ចំណង់ជើងថា«Kong Gum»ដែលដឹកនាំដោយផលិតករលោក P’off Pongpat នេះបើយោងតាមការចុះផ្សាយ របស់វេបសាយព័ត៌មានតារាថៃមួយ ។

ដោយឡែក បើតាមដំណឹងមុននេះ បានឲ្យដឹងថា ដំបូងឡើយតួឯកប្រុសគឺលោក Alek Teeradetch នោះទេ ហើយលោកក៏សប្បាយចិត្ត ដែលបានរួមការងារជាមួយនឹង តារាស្រីល្បីឈ្មោះដូចជាកញ្ញា Bellaផងដែរ។ ប៉ុន្តែដោយសារតែបច្ចុប្បន្ននេះ លោក Alek កំពុងតែមមាញឹកជាមួយនឹងការថតខ្សែភាពយន្តមួយរឿងទៀត និងមានការផ្លាស់ប្តូរកាលវិភាគថតច្រើន ទើបជាហេតុផលបណ្តាលឲ្យ លោកមិនបានសម្តែងជាតួឯកប្រុស នៅក្នុងខ្សែភាពយន្តថ្មី«Kong Gum»នេះ។

យ៉ាងណាមិញ អ្នកគាំទ្រត្រេកអរយ៉ាងខ្លាំង ក្រោយបានឮដំណឹងល្អ ដែលតារាគូសម្តែងក្នុងដួងចិត្តរបស់ពួកគេលោក James និងកញ្ញា Bella មានឱកាសបានចាប់គូគ្នា សម្តែងខ្សែភាពយន្តថ្មីម្តងទៀត។


ទាក់ទងផ្សាយពាណិជ្ជកម្មតាមរយះ 0979991920/086999192 រឺ heng.nado@gmail.com

Comments

comments

Town Music App