ផ្លូវជុំវិញតុលាការកំពូលបិទនិងរឹតបន្តឹងសន្តិសុខខ្លាំង

0
603

សមត្ថកិច្ចដាក់របាំងបិទផ្លូវ និងមានកម្លាំងយាមតឹងរឹងនៅជុំវិញតុលាការកំពូលនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈតុលាការដំណើរការសវនាការ លើបណ្តឹងរបស់ក្រសួងមហាផ្ទៃ ដែលស្នើសុំឲ្យមានការរំលាយគណបក្សសង្គ្រោះជាតិ។

ចាប់តាំងពីម៉ោង​ប្រមាណ៥ព្រឹក អ្នកធ្វើការលក់ដូរជាច្រើន​នៅឈរ និងចតម៉ូតូនៅមុខរបាំងបិទផ្លូវរបស់សមត្ថកិច្ចនៅក្បែររង្វង់មូលសម្តេច ជូន ណាត និងផ្លូវមួយចំនួនទៀតនៅក្បែរវត្តបុទុមវតីជាទីកន្លែងដែលពួកគេទៅធ្វើការងារនៅទីនោះ។

អ្នកដែលឈរចាំនៅមុខរបាំងបិទផ្លូវសួរសមត្ថកិច្ចថា តើពួកគេអាចចូលតាមផ្លូវណាបាន? សមត្ថកិច្ចខ្លះប្រាប់ថា ដើរសួរតាមច្រកផ្សេងៗទៀតទៅ ពួកគាត់ក៏មិនដឹងថា អាចចូលបានតាមណាដែរគ្រាន់តែដឹងថា ច្រកពួកគាត់យាមគេមិនឲ្យចូលទេ។​

អ្នកធ្វើដំណើរចេញពីច្រកមួយទៅច្រកមួយទៀត សួរដើម្បីបានទៅកន្លែងធ្វើការឬផ្ទះពួកគេនៅទីនោះ កន្លែងខ្លះសមត្ថកិច្ចបើកឲ្យចូលតែត្រូវមានការត្រួតពិនិត្យនិងសាកសួរលម្អិត។

អត្តបទ៖ VOD


ទាក់ទងផ្សាយពាណិជ្ជកម្មតាមរយះ 0979991920/086999192 រឺ heng.nado@gmail.com

Comments

comments

Town Music App