នាយ ចឺម ប្រាប់មូលហេតុ ពីការឈប់លេងកំប្លែង​នៅស៊ីធីអិន​…..

0
871

ភ្នំពេញ៖ នាយ ចឺម ជាតារាកំប្លែង និងតារាចម្រៀង ដែលមានភាពល្បីល្បាញក្នុងពិភពសិល្បៈ ដែលខ្លួនបានប្រឡូកវិស័យនេះតាំងពីវ័យកុមារមកម្លេះ ។

ស្របពេលដែលកេរិ៍្តឈ្មោះកាន់តែល្បីខ្លាំង ក្លាយជាតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ នាយ ចឺម ក៏បានប្រកាសឈប់លេងកំប្លែង ក្នុ​ង​អំឡុងការប្រគំ​ត​​​ន្ត្រី​​ខ​​​ន​​​សឺ​​​ត​​​ ​​​តា​​​ម​​​ខេ​​​ត្ត​​​​​កា​ល​​​​​ពី​​​ពេ​ល​​​ក​​​ន្ល​ង​ទៅ​ថ្មី​ៗ​នេះ​ ​។

កា​ល​ពី​ខែ​ក​ក្ក​ដា​ ​ឆ្នាំ​​​​២​០១​៧​ ​​នា​យ​ចឺម​ ​បានប្រាប់សារព៏ត៍មានក្នុងស្រុកមួយថា ខ្លួននឹង​ឈ​ប់​ពី​កា​រ​លេ​ង​​កំ​ប្លែ​ង​​​នៅ​ស៊ីធី​​អិ​ន​ក្នុ​ង​ពេ​ល​ឆា​ប់​ៗ​ខា​ង​មុ​ខ​នេះហើយ​ ​។​ ​នាថ្មីៗនេះស្រាប់តែនាយ ចឺម ប្រ​កា​ស​ជា​​​សា​ធា​រ​​ណៈ​​​ថា​ ​ឈប់​លេ​ង​កំ​​ប្លែ​ង​ជា​ផ្លូ​វ​កា​រ​​​ ​ដើ​ម្បី​ព​ង្រឹ​ក​​ អា​ជី​ព​ច​ម្រៀ​ង​របស់ខ្លួន ។

​នាយ ចឺម បានថ្លែងប្រាប់សារព័ត៍មានក្នុងស្រុកទៀតថា ការឈប់លេងកំប្លែងពីទ្រនំដែលបានផ្ដល់កំណើតវិស័យសិល្បៈឲ្យខ្លួន គ្រាន់ទេចង់ពង្រឹងវិស័យចម្រៀង ឲ្យកាន់តែល្អប្រសើរជាមុនដើម្បីចែកជូនដល់ពុកម៉ែបងប្អូនទស្សនា ។ នាយ ចឺម បានអះអាងថា ខ្លួនគ្មានបញ្ហាអ្វី ជាមួយស្ថានីយ៍ទូរទស្សន៍ស៊ីធី​​អិ​ននោះទេ ។


ទាក់ទងផ្សាយពាណិជ្ជកម្មតាមរយះ 0979991920/086999192 រឺ heng.nado@gmail.com

Comments

comments

Town Music App