មិត្តសំណព្វចិត្ត កញ្ញា សុគន្ធ នីសា បានរៀបចំពិធីលាភាព នូវលីវ មុនថ្ងៃរៀបការ

0
621

ភ្នំពេញ៖ តារាចម្រៀងស្រីថែមទាំងមានសម្រស់ស្រស់ ប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា សុគន្ធ នីសា និងលាភាពនូវលីវនូវថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ខាងមុននេះហើយ ។

ដោយឡែកកាលពីប៉ុន្មានម៉ោងមុនបើយោងតាមគណនីហ្វេសប៊ុកមួយ ដែលគេស្គាល់ថាជាមិត្តជិតស្និទ្ធរបស់ កញ្ញា សុគន្ធ នីសា បានបង្ហោះរូបជាច្រើនសន្លឹក នៅក្នុងពិធីជប់លាងមួយដោយបានសរសេរថា៖ “Rehearsal party for a special woman NISA សំណព្វចិត្ត។ Can’t wait to see all the whole video and photos។ ជូនពរអូនឲ្យមានសុភមង្គល ក្លាយជានារីដែលមានសំណាងទទួល ការអាណិតស្រលាញ់ពីស្វាមីជារៀងរហូត” ។

យ៉ាងណាមិញ ពិធីជប់លៀងនេះ គឺជាពិធីដ៏ពិសេសមួយ ដើម្បីអបអរមុនថ្ងៃ កញ្ញា សុគន្ធ និសា ចូលរោងការ ដែលបានធ្វើឡើងដោយ មិត្តសំណព្វរបស់នាងទាំងអស់ ហើយក្នុងនោះគេក៏សង្កេតឃើញ វត្តមានពិធីការិនីដ៏ល្បី អ្នកនាង ចាន់ កែវនិមល ផងដែរ។


ទាក់ទងផ្សាយពាណិជ្ជកម្មតាមរយះ 0979991920/086999192 រឺ heng.nado@gmail.com

Comments

comments

Town Music App