កវិនិពន្ធបទ “ស៊ីបានចេះតែស៊ីទៅ” លោក ងួន សុបិន ប្រកាសទទួល​និពន្ធ​បទភ្លេង​​ថ្មី​ និង​ទំនុក​ច្រៀងថ្មី

0
600

ភ្នំពេញ៖ លោក ងួន សុបិន កវិនិពន្ធបទ “ស៊ីបានចេះតែស៊ីទៅ” បានប្រកាសជាសាថារធារណៈឲ្យមហាជនបានដឹងថា លោកមានទទួលនិពន្ធបទភ្លេងថ្មី និងទំនុកច្រៀងថ្មី ក្រៅផលិតកមុ្ម ដើម្បីរកប្រាក់ចំណូលបន្ថែម ។

យ៉ាងណាមិញដំណឹងនេះបានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសាតែដំណឹងនេះបានធ្វើឲ្យមហាជនមានមន្ទិលសង្ស័យថា ហេតុអ្វីនៅសុខៗលោកប្រកាសទទួលនិព្ធទំនុកច្រៀង និងបទភ្លេងថ្មី បែបនេះឫមួយក៏មានបញ្ហាជាមួយផលិតកម្ម?

ជាក់ស្ដែងលោក ងួន សុបិន ក៏បានសរសេរក្នុងបណ្ដាញសង្គមហ្វេសប៊ុកដូច្នេះថា៖ «ខ្ញុំបាទ ងួន សុបិន កន្លងមក ក៏សូមអគុណពុកម៉ែបងប្អូន ដែលតែងតែរគាំទ្រស្នាដៃ និពន្ធរបស់ខ្ញុំបាទ ឥឡូវនេះ ខ្ញុំមានទទួលនិពន្ធបទភ្លេងថ្មី នឹងទំនុកច្រៀងថ្មី សំរាប់ប្អូនៗបងៗដែលត្រូវការស្នាដៃ របស់ខ្ញុំបាទ អាច chat មកinbox បានណា ខ្ញុំបាទ ងួន សុបិន រីករាយទទួលសេវាកម្ម ពីលោកអ្នក»។


ទាក់ទងផ្សាយពាណិជ្ជកម្មតាមរយះ 0979991920/086999192 រឺ heng.nado@gmail.com

Comments

comments

Town Music App