សូមប្រួយ័ត្ន!​ អ្នក​ប្រើ​ Facebook ដែល​បាន​ទទួលសារ​នេះ

0
810

សូមប្រួយ័ត្ន!​ អ្នក​ប្រើ​ Facebook ដែល​បាន​ទទួលសារ​នេះ

អ្នក​ប្រើ​ប្រាស់​ Facebook មួយ​ចំនួន​ ប្រហែល​ជា​ទទួល​បាន​សារ​ថ្មី​មួយ​ ដែល​បណ្ដាញ​​ Facebook ​បាន​ចាប់​ផ្ដើម​បញ្ចេញ​ដល់​អ្នក​ប្រើ​ប្រាស់​ទាំង​ឡាយ​កាល​ពី​ល្ងាច​ម្សិលមិញ​នេះ។

សារ​ថ្មី​នេះ​គឺ​ដើម្បី​បញ្ជាក់​ឲ្យ​អ្នក​ប្រើ​ប្រាស់​បាន​ដឹង​ថា​គណនី​របស់​ពួក​គេ​ត្រូវ​បាន​​ក្រុមហ៊ុន​ Cambridge Analytica យក​ទិន្នន័យ​សម្ងាត់​ទៅ​ប្រើ​ប្រាស់​ដែរ​ឬ​អត់។ អ្នក​ដែល​រង​ផល​ប៉ះពាល់​ពី​​ក្រុមហ៊ុន​នេះ​នឹង​ទទួល​បាន​សារ​ដូច​ខាង​ក្រោម (ស្ដាំ) ហើយ​សារ​ខាង​ឆ្វេង​មាន​ន័យ​ថា​មិន​ប៉ះពាល់​នោះ​ទេ។

​​​​​​​​​នៅ​លើ​សារ​នេះ​ អ្នក​ប្រើ​ប្រាស់​ក៏​មាន​ជម្រើស​​ដែល​ខុស​គ្នា​ទៅ​តាម​ប្រភេទ​សារ​ ដោយ​ទី​មួយ​​ជម្រើស​ឲ្យ​អ្នក​ចូល​ទៅ​ត្រួត​ពិនិត្យ​ App ឬ វិបសាយ​ដែល​ភ្ជាប់​ជា​មួយ​គណនី​ Facebook ហើយ​ទី​ពីរ​នោះ​ត្រួត​ពិនិត្យ​មើល​លើ​ទិន្នន័យ​ដែល​រង​ការ​ប៉ះពាល់។

Facebook បាន​ធ្វើ​ការ​ប៉ាន់​ស្មាន​ថា​ ទិន្នន័យ​សម្ងាត់​របស់​អ្នក​ប្រើ​ប្រាស់​ប្រមាណ​ ៨៧ លាន​នាក់​ ត្រូវ​បាន​ចែក​រំលែក​ដល់​ក្រុមហ៊ុន​ Cambridge Analytica ដែល​បាន​យក​ទៅ​ប្រើ​ប្រាស់​ដោយ​គ្មាន​សីលធម៌។ អ្នក​ប្រើ​ប្រាស់​នៅ​សហរដ្ឋអាមេរិក​រង​​ការ​ប៉ះពាល់​ច្រើន​ជាង​គេ​ ដោយ​មាន​ដល់​ទៅ​ប្រមាណ​ ៧០ លាន​គណនី៕

A man poses with a magnifier in front of a Facebook logo on display in this illustration taken in Sarajevo, Bosnia and Herzegovina, December 16, 2015. Facebook Inc said on Wednesday it is testing a service that will allow users of its Messenger app to hail Uber rides directly from the app, without leaving a conversation or downloading the ride-hailing app. REUTERS/Dado Ruvic TPX IMAGES OF THE DAY – RTX1Z0SS


ទាក់ទងផ្សាយពាណិជ្ជកម្មតាមរយះ 0979991920/086999192 រឺ heng.nado@gmail.com

Comments

comments

Town Music App