Update ក្តៅៗ៖ ពិតជាមិនធម្មតាមែនទឹកប្រាក់ ដែលកញ្ញា ធី សុវណ្ណថា ទទួលបាន ពីកម្មវិធី​ Queen of the Spa គឺមានចំនួនដល់ទៅ…..

0
809

កាលពី​យប់​ថ្ងៃ​ទី​១៣ ខែមេសា ឆ្នាំ​២០១៨ កន្លងទៅថ្មីៗនេះ កញ្ញា ធី សុវណ្ណ​ថា នៅ​ក្នុង​ការ​ប្រកួតដែល​មាន​បេ​ក្ខ​នារី​ជាច្រើននាក់ គឺ​កញ្ញាបាន​ទទួល​ចំណាត់ថ្នាក់ The First Runner UP ក្នុងកម្មវិធី Queen of the Spa Korea 2018 ។ ដោយនៅ​ក្នុង​ការ​ប្រកួត​នេះ គឺ​គណៈ​ក​ម្មាការ​អោយ​ពិន្ទុដោយ​ផ្អែក​ទៅ​លើ​កត្តា ៣​យ៉ាង ដូច​ជា រូប​សម្រស់​ ចំណេះដឹង​ទូទៅ និង ​សមត្ថភាព​កិច្ចការ​សង្គម​។ ហើយនៅមុននេះបន្តិច កញ្ញា ធី សុវណ្ណថា ក៏ទើបបានប្រកាស នៅទឹកប្រាក់ដែលនាងទទួលបានគឺច្រើនមែនទែនដែលមានរហូតដល់ទៅ ៥២ម៉ឺនដុល្លារ ដោយក្នុងនោះ កញ្ញា ក៏បានបញ្ជាក់យ៉ាងច្បាស់ផងដែរថា៖

“សរុបប្រាក់រង្វាន់​ ខ្ញុំទទួលបាន (៥២ម៉ឺនដុល្លា)ពីកម្មវិធី​ Queen of the Spa Korea 2018
១​ ប្រាក់រង្វាន់កម្មវិធី​ ៣ម៉ឺនដុល្លា
២​ ប្រាក់រង្វាន់កែសម្ផស្ស ៣ម៉ឺនដុល្លា
៣​ ប្រាក់រង្វាន់ទេសចរណ៍​ ៣ម៉ឺនដុល្លា
៤​ ប្រាក់រង្វាន់ផលិតផល​ ១ម៉ឺនដុល្លា​
៥​ ប្រាក់រង្វាន់កុងត្រាថត​ ដោយក្រុមហ៊ុន៨​ ពីប្រទេស​កូរ៉េ​ វៀតណាម​ ថៃ​ ម៉ាឡេស៊ី​ និងកម្ពុជា​ សរុបជាង​ ៤២ម៉ឺនដុល្លា
ប្រាក់រង្វាន់ទាំងអស់​ ខ្ញុំនឹងបែងចែក​ ៣ផ្នែក
១​ ជួយឧបត្ថម្ភ ធ្វើផ្លូវបេតុង​ ឃុំត្រើយស្លា​…
២​ ជួយឧបត្ថម្ភ​ កម្មវិធីបណ្តុះបណ្តាលរបាំខ្មែរ
៣​ ជួយគម្រោង​ អេកូទេសចរណ៍តំបន់អារ៉ែង​
៤​ ជូយគម្រោង​ អាហារូបករណ៍​សិស្ស​ក្រីក្រ​

សូមអរគុណ​ បងប្អូន​តែង Like / Comments គាំទ្រ​ និងលើកទឹកចិត្ត ជូននាងខ្ញុំ…​🙏”៕

ទាក់ទងផ្សាយពាណិជ្ជកម្មតាមរយះ 0979991920/086999192 រឺ heng.nado@gmail.com

Comments

comments

Town Music App