តារាសម្តែង វ៉ាន់ វលក្ខណ៍ នៅតែរក្សាតំណែងល្អដដែល!

0
970

ភ្នំពេញ៖ តារាសម្តែង វ៉ាន់ វលក្ខណ៍ ដែលអ្នកសិល្បៈស្គាល់ជាតារានិយមតែងខ្លួនសិចសុីបានធ្វើពិធីខួបកំណើតកាលពីយប់មិញក្រោមវត្តមានតារាល្បីៗមួយចំនួនយ៉ាងច្រើនកកកុញនាភោជនីយដ្ឋានវីហ្វ្រេនកោះពេជ្រ។វ៉ាន់ វក្ខណ៍ត្រូវបានផលិតករទាក់ទងហៅសម្តែងតាមលក្ខណៈតួរបៀបកាចឆ្នាស់ដែលស្ទីលសម្តែងបែបនេះត្រូវនិងចំណូលចិត្តសាមីខ្លួនណាស់។

ក្នុងឈុតសំលៀកបំពាក់រូបសអមជាមួយមកុដខាងលើកាលពីយប់មិញនេះបានធ្វើអោយវ៉ាន់ វក្ខណ៍ទទួលបានការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវកិត្តិយសពិសេសតារាមកចូលរួមជូនពរជ័យថ្ងៃកំណើតវ័យ២៣ឆ្នាំរបស់នាង។វ៉ាន់ វលក្ខណ៍បានអោយដឹងថារយៈពេលចូលវាយលុកក្នុងសិល្បៈជាង៥ឆ្នាំទើបតែជាង១ឆ្នាំនេះកេរ្តីឈ្មោះក្នុងអាជីពសិល្បៈរបស់នាងហាក់ហក់ឡើងមានការចាប់អារម្មណ៍ច្រើនពីផលិតករតាមផលិតកម្មនានា។នេះដោយសារតែនាងធ្លាប់បង្ហាញស្នាដៃជាតួរបៀបកាយសម្លក់សម្លឹងតាមសាច់រឿងទើបក្លាយជាការចាប់អារម្មណ៍។

វលក្ខណ៍ លើកឡើងទៀតថាបើតាមចំណង់ចំណូលចិត្តរបស់នាងគឺចង់ថតសម្តែងតែតួកាចមានតែមលើតួស្លូតព្រោះសុីនិងចរិកនៅខាងក្រៅរបស់នាងបើអោយដើរតួកម្សត់ត្អូញត្អែរដូចជាពិបាកតែម្តង។សម្រាប់ការងារឆ្នាំថ្មីនាងក៍មានសមិទ្ឋិផលច្រើនជាបន្តទៀតសម្រាប់បង្ហាញទស្សនិកជនគ្រាន់តែមិនទាន់ចង់បង្ហាញថាអ្វីពិតប្រាកដមានតែលាក់សិន។ចំពោះខួបកំណើតទើបតែរៀបចំធ្វើបែបរបៀបធំដុំលើកទី១ដើម្បីកាន់តែបង្ហាញអោយគេមើលឃើញពីការបោះជំហ៊ានសិល្បៈរបស់នាងជាបន្តទៀត។


ទាក់ទងផ្សាយពាណិជ្ជកម្មតាមរយះ 0979991920/086999192 រឺ heng.nado@gmail.com

Comments

comments

Town Music App