រឿងស្នេហា (សុំទោស100ដង !) ប្រយ័ត្នស្តាយក្រោយមិនបានអាន!

0
650

ថ្ងៃ​គ្រូ​អត់​រៀន​ខ្ញុំ​អាច​ចេញ​ទៅ​ផ្ទះ​មុន​ម៉ោង​បាន​ ដូច​នេះ​ខ្ញុំ​ក៏​ទូរស័ព្ទ​ហៅ​គាត់​មក​ទទួល​ខ្ញុំ។
«អូឡូ…. ថ្ងៃ​នេះ​ខ្ញុំ​អត់​រៀន​ទេ តើ​អាច​មក​ទទួល​ខ្ញុំ​បាន​ទេ?»
«បាន​តើ ចាំ​បន្តិច​! ៥​នាទី​ទៀត​ខ្ញុំ​នឹង​ទៅ​ដល់​ហើយ!»
«​៥​នាទី?​ អី​ក៏​យូរម្លេះ? ផ្ទះ​នៅ​ជិត​នេះ​សោះ​ហ្នឹ៎ង​អា៎!»
«​អេ៎….ម៉េច​គ្រាន់​តែ​តែង​ខ្លួន​បន្តិច​ផង​ក៏​មិន​បាន​ដែរ​ឬ?​»
«​អូខេ! ចឹង​ក៏​បាន​ដែរ ប្រញាប់​បន្តិច​មក​ណា!​»

រសៀល​ម៉ោង​២​ថ្មើរ​​នេះ​ មេឃ​ក្តៅ​ចង់​ឆេះ​ទៅ​ហើយ បើ​ទោះ​ជា​ឈរ​ក្រោម​ម្លប់​យក​ដៃ​បក់​ក៏​មិន​ដឹង​ថា​វា​ត្រជាក់​យ៉ាង​ដូច​ម្តេច​ទៅ​កើត​ដែរ តែ​ក៏​ប្រសើរ​ជា​អត់​ដែរ ។ ហឺយ… ៥​នាទី​បាន​កន្លង​ផុត​ទៅ​ហើយ គេ​នៅ​តែ​មិន​ទាន់​មក​ទៀត​ ខ្ញុំ​ចាប់​ផ្តើម​មិន​សប្បាយ​ចិត្ត​ហើយ​នៅ​ពេល​នេះ ខ្ញុំ​មើល​ទៅ​ម៉ោង​ម្តង​ទៀត ១០​នាទី​ក៏​ហួស​ទៅ​ទៀត​ហើយ គេ​នៅ​តែ​មិន​ទាន់​មក​ទៀត… វា​មិន​ដែល​ថា​មាន​រឿង​អ្វី​កើត​ឡើង​ទេ​ដឹង? យី៎! ភើយៗៗៗៗ… មាត់​ចង្រៃ​មែន គ្មាន​រឿង​អ្វី​កើត​ឡើង​ទេ! ១៥​នាទី​ហើយ​ពេល​នេះ អូ៎! មក​ដល់​ហើយ​តើ ។
«ម៉េច​ក៏​យឺត​ម្លេះ​ខ្លួន?»
«អឺ… អត់​ម៉េច​ទេ​ គ្រាន់​តែ​មើល​ទូរទស្សន៍​បញ្ចប់​សាច់​រឿង​មួយ​ភ្លែត​ប៉ុណ្ណោះ!» គេ​និយាយ​ធ្វើ​ដូច​ជា​គ្មាន​អ្វី​កើត​ឡើង​សោះ​អញ្ចឹង មើល​ទៅ​គួរ​ឲ្យ​ខឹង​មែន ។
«ហា៎! ថា​ម៉េច? មើល​ទូរទស្សន៍​អី​ថ្មើរ​ហ្នឹង? មិន​ព្រម​ចាំ​ដេក​មួយ​ស្របក់​ ងូត​ទឹក​​ ហើយ​ហូប​បាយ​អី​ម៉ា​ចប់ម៉ុង​ទៅ​ចាំ​មក(មួយ​ចប់​តែ​ម្តង​ទៅ​ចាំ​មក)?​» ខ្ញុំ​ឈរ​នៅ​ស្ងៀម​សម្លឹង​មើល​គេ​ ​មិន​និយាយ​ស្តី​អ្វី​ទាំង​ខឹង​មួយ​សន្ទុះ ទើប​ព្រម​ឡើង​ជិត​ម៉ូតូ​ជា​មួយ​និង​គេ ។

«សុំ​ទោស!» នេះ​គឺ​ជាលើក​ដំបូង​ហើយ​ដែល​គេ​និយាយ​ពាក្យ​ថា​សុំ​ទោស​ដូច្នេះ​ដាក់​ខ្ញុំ​ គេ​គឺ​ជា​មនុស្ស​ប្រុស​បែបបុរស​និយម​ម្នាក់ ហើយ​ស្រលាញ់​មុខ​មាត់​ខ្លាំង​ណាស់​ដែរ ពី​ដើម​មក​គឺ​មិន​​ដែល​ឱន​ក្បាល​សុំ​ទោស​ដាក់​នារី​ណា​ម្នាក់​នោះ​ទេ ។ ខ្ញុំ​មើល​ទៅ​កាន់​គេ​ «អូខេ! … » មើល​ទៅ​គេ​ដូច​ជា​​ដឹង​ខ្លួន​ថា​ខុស​ពិត​មែន ណាស់​ហើយ​លើក​លែង​ឲ្យ​គេ​ម្តង​ចុះ ។

គេ​ហ្នឹង​តាង​តែ​ពី​ដើម​មក​តែង​តែ​ចឹង មិន​ដែល​ចេះ​និយាយ​បក​ស្រាយ​អ្វី​ច្រើន​នោះ​ទេ មិន​ចេះ​ឈ្លោះ​ប្រកែក​ ក៏​រឹត​តែ​មិន​ធ្លាប់​ឈ្លោះ​នឹង​ខ្ញុំ​ដែរ គឺ​គ្រាន់​តែ​ចេះ​និយាយ​ថា​សុំ​ទោស​១​ពាក្យ​នេះ​ប៉ុណ្ណោះ ។ ប៉ុន្តែ​មាន​រឿង​ខ្លះ​ពុំ​មែន​និយាយ​សុំ​ទោស​ប៉ុណ្ណឹង​រួច​គ្នា​នោះ​ទេ ទោះ​ជា​យ៉ាង​ណា​បាន​ជា​គេ​សុំ​ទោស​ខ្ញុំ​ហើយ​ឲ្យ​វា​ហើយ​ទៅ​ចុះ​ គេ​ក៏​ថា​ខ្ញុំ​គឺ​ជា​នារី​ម្នាក់​ដំបូង​ដែល​គេ​និយាយ​ពាក្យ​សុំ​ទោស​នេះ​ដែរ ។ គេ​ក្លាហាន​ណាស់​ដែល​ហ៊ាន​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន តែ​មិន​ចេះ​កែ​កំហុស​នេះ​ម៉េច​ទេ​ ហើយ​តែង​​តែ​និយាយ​សុំ​ទោស​ដូច្នេះ​មក​បញ្ចប់​នូវ​សម្ដី​របស់​ខ្ញុំ​ដែល​សួរ​ដេញ​ដោល​ទៅ​វិញ ។

ខ្ញុំ​បាន​ចាំ​ថា​ពាក្យ​សុំ​ទោស​លើក​ទី​៥៩​​របស់​គេ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ស្រក់​ទឹក​ភ្លែក «ឈប់​សុំ​ទោស​ខ្ញុំ​ទៀត​ទៅ បើ​មិន​អាច​កែ​កំហុស​ទាំង​នោះ​បាន​ទេ គឺ​កុំ​មក​ឲ្យ​ខ្ញុំ​អត់​ទ្រាំ​ម្តង​ជា​ពី​រ​ដង​ទៀត​អី…» ។ គេ​ក៏​ចាប់​កាន់​ដៃ​ខ្ញុំ​ថ្នមៗ ហើយ​ក៏​បាន​និយាយ​ពាក្យ​សុំ​ទោស​ជា​លើក​ទី​៦០ ។ ថ្វី​បើ​យ៉ាង​ដូច្នេះ​ក៏​ពិត​មែន គេ​នៅ​តែ​មិន​មាន​ការ​កែ​ប្រែ​ទាល់​តែ​សោះ ហើយ​ក៏​មិន​បាន​បក​ស្រាយ​អ្វី​ច្រើន​ដែរ ជា​ហេតុ​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់​ផ្តើម​មាន​ការ​មន្ទិល​ក្នុង​ចិត្ត​សង្ស័យ​ថា​គេ​មុក​ជា​មាន​អ្វី​លាក់​កំបាំង​នឹង​ខ្ញុំ​មិន​ខាន ។

«តើ​ថ្មី​ៗ​នេះ មាន​រឿង​អ្វី​កើត​ឡើង​ចំពោះ​បង​ទៅ?» ។​
«អត់​មាន​អី​ផង!» ។
«បើ​ចឹង​ម៉េច​ក៏​អូន​មាន​អារម្មណ៍​ថា​មិន​ល្អ​សោះ?» ។
«វា​គ្រាន់​តែ​ជា​អារម្មណ៍​របស់​អូន​ប៉ុណ្ណោះ តែ​បង​គ្មាន​អី​ឯ​ណា? ថា​មិន​អី​គឺ​មិន​អី​ហើយ​ណា​អូន!» ។
«​ម៉េច​ក៏​ថា​អត់​អី? ក្រៅ​ពី​ប្រាប់​ខ្ញុំ​ថា​អត់​អី​ តើ​ប​ងអាច​និយាយ​អ្វី​ផ្សេង​សំខាន់​ប្រាប់​ខ្ញុំ​បាន​ទេ? មើល​មិន​ដឹង​ថា​ខ្ញុំ​យក​ចិត្ត​ទុក​ដាក់ និង​ព្រួយ​បារម្ភ​ណាស់​ទេ​អី? ពិត​ជា​យ៉ាង​មែន​មាន​ទុក​ខ្ញុំ​ជា​មិត្ត​ស្រី​ឬ​អត់​ហ្នឹង?​» ។
«សុំទោស» ។
«ខ្ញុំ​មិន​ចង់​ស្តាប់​ពាក្យ​នេះ​ទៀត​ទេ! » ។

ក្នុង​ពេល​នោះ ខ្ញុំ​ក៏​បិទ​ទូរស័ព្ទ​តែ​ម្តង ហើយ​ក៏​មិន​ឃើញ​គេ​ទូរស័ព្ទ​មក​ដែរ មើល​ទៅ​គេ​លែង​រវល់​នឹង​ខ្ញុំ​ទៀត​ហើយ ក៏​ប្រហែល​នឹង​អាច​ចែក​ផ្លូវ​គ្នា​ទៀត​ក៏​មិន​ដឹង…​ ។

…​ នេះ​ហើយ​គឺ​ជា​ពាក្យ​ «សុំ​ទោស» លើក​ទី​៩៩…

ចាប់​ពី​ថ្ងៃ​នោះ​មក​ខ្ញុំ​មិន​ដែល​ទៅ​រក​គេ ហើយ​​គេ​ក៏​មិន​បាន​ទាក់​ទង​មក​ខ្ញុំ​ទៀត​ដែរ នៅ​ពេល​ខ្លះ​ទទួល​បាន​ខ្ញុំ​ទូរស័ព្ទ​​មិន​មាន​សំឡេង​និយាយ​អ្វី គ្រាន់​តែ​ខ្ញុំ​និយាយ​អា​ឡូៗៗ… ប៉ុន្មាន​ម៉ាត់​ក៏​ដាច់​ទៅ​ ប៉ុន្តែ​ចេះ​តែ​មាន​អារម្មណ៍​ថា​ជា​គេ ចុះ​ហេតុ​អ្វី​មិន​និយាយ​ស្តី? ១​ខែ​ក្រោយ​មក​ខ្ញុំ​ទប់​ចិត្ត​ខ្លួន​ឯង​ពុំ​បាន​ក៏​ទៅ​រក​គេ​ដល់​ថ្នាក់ ខ្ញុំ​មើល​ចុះ​មើល​ឡើង​គ្រប់​ទិស​ទៅ​ហើយ នៅ​​តែ​រក​គេ​មិន​ឃើញ ក៏​សាក​សួរ​មិត្ត​រួម​ថ្នាក់​គេ​មើល ។

«អូ៎! ណែ! សូម​សួរ​បន្តិច តើមង្គល​ថ្ងៃ​នេះ​បាត់​ទៅ​ណា​ហើយ?» ។
«គេ​ឈប់​រៀន​ជិត​១​ខែ​ទៅ​ហើយ…» ។
«ហា៎!​ ថា​ម៉េច? ឈប់​រៀន​ទាំង​ចឹង?» ។
«ខ្ញុំ​ក៏​មិន​ដឹង​ដែរ បើ​ចង់​ដឹង​ទៅ​រក​គេ​នៅ​ឯ​ផ្ទះ​ទៅ!» ។
«អូ៎…ចឹង… អរគុណ!» ។ ម៉េច​ក៏​ចឹង អត់​មក​រៀន​ជិត​១​ខែ​ហើយ?

ស្រាប់​តែ​នៅ​ពេល​នេះ​ខ្ញុំ​មាន​អារម្មណ៍​ដូច​ជា​មិន​ស្រួល​ក្នុង​ចិត្ត​សោះ ខ្ញុំ​ក៏​បាន​ទូរស័ព្ទ​ទៅ​គេ «លេខ​ទូរស័ព្ទ​ដែល​លោក​អ្នក​ហៅ​នៅ​ពេល​នេះ​ពុំ​មាន​ការ​ឆ្លើយ​តប​អ្វី​នោះ​ទេៗៗ….» ខ្ញុំ​ក៏​សម្រេច​ចិត្ត​ទៅ​រក​គេ​ដល់​ផ្ទះ​តែ​ម្តង ។ ខ្ញុំ​បាន​ឈរ​នៅ​ពី​ក្រៅ​ផ្ទះ​គេ​ស្រែក​ហៅ​ឡើង​ចង់​បែក​បំពង់​ក​ទៅ​ហើយ​ពុំ​ឃើញ​មាន​នរណា​ម្នាក់​ចេញ​មក​បើក​ទ្វារ​សោះ ឬ​មួយ​ថា​នាំ​គ្នា​រត់​ចោល​ស្រុក​ទាំង​​គ្រួសារ​ទៅ​ហើយ?? មើលទៅ​ដូច​ជា​រលាយ​សាប​សូន្យ​ផុត​បាត់​ពី​លោក​នេះ​ចឹង ហើយ​ក៏​ពុំ​មាន​បន្សល់​ទុក​នូវ​ដាន​អ្វី ។ មិន​មែន​ថា​គេ​ការ​ចោល​ខ្ញុំ​បាត់​ទេ​ដឹង? នៅ​ពេល​នេះ​ចិត្ត​ខ្ញុំ​ចេះ​តែ​ចាប់​ផ្តើម​គិត​ហើយ​គិត​ទៀត ក្នុង​ខួរ​ក្បាល​សុទ្ធ​តែ​មាន​រឿង​ផ្តេស​ផ្ដាស​ជា​ច្រើន​ផុស​​ឡើង​មក​ហើយ ។ ស្រាប់​តែ «& e a X e &» អូ៎! នោះ​គឺ​ជា​មិត្ត​ភក្តិ​របស់​គេ​តើ?

«សួស្តី! … ឥឡូវ​នៅ​ណា?» ។
«ហា៎!​ អី​គេ?» ។
«មង្គល​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ហើយ​ដឹង​អត់?!» ។
«មែន​ក៏​អី? ម៉េច​បាន​ចឹង??»
«គ្មាន​ពេល​បក​ស្រាយ​ទេ​ឆាប់​ឡើង នៅ​មន្ទីរ​ពេទ្យ​ថ្ងៃ​មុន​យើង​ទៅ​​ណា​ដឹង​នៅ?»
«អូ៎!…ចា៎!….ខ្ញុំ​ប្រញាប់​ទៅ​ឥឡូវ​នេះ!!» ។
ខ្ញុំ​ក៏​បាន​ប្រញាប់​ធ្វើ​ដំណើរ​ទៅ​ដលើ​មន្ទីរពេទ្យ ឃើញ​បង​ប្អូន​អ្នក​ផ្ទះ​របស់​គេ​នៅ​ជុំ​គ្នា​ច្រើន​ណាស់ ក្រោយ​ពីសាក​សួរ​ដំណឹង​ទើប​ដឹង​ថា​គេ​នៅ​បន្ទប់​ណា​ហើយ​ខ្ញុំ​ក៏​ចូល​ទៅ​​មើល​គេ ។ ខ្ញុំ​ឃើញ​គេ​គេង​យ៉ាង​កម្សត់​នៅ​លើ​គ្រែ ភ្នែក​សម្លឹង​មើល​មក​ខ្ញុំ​អត់​មាត់​១​ម៉ាត់ ហើយ​ក៏​អត់​ក្រោក​ឡើង​កម្រើក​បន្តិច​ណា​សោះ ។

«ម៉េច​ក៏​ចឹង ហេតុ​អ្វី​បាន​ជា​មិន​ប្រាប់​ខ្ញុំ​សោះ?» ។

គេ​មិន​បាន​ឆ្លើយ​តប​ទេ គ្រាន់​តែ​ប្រើ​កែវ​ភ្នែក​របស់​គេ​សម្លឹង​ខ្ញុំ​ប៉ុណ្ណោះ ។
«ម៉េច​ក៏​មិន​និយាយ​ស្ដី​អី​សោះ​ចឹងហា៎? ឆាប់​ឆ្លើយ​នឹង​ខ្ញុំ​ភ្លាម​មក!!» ។
ស្រាប់​តែ​ខ្ញុំ​ឃើញ​ទឹក​ភ្នែក​របស់គេ​ស្រក់​ចេញ​​ពី​ចុង​ម្ខាង​របស់​គេ រាង​កាយ​ទាំង​មូល​ក៏​ដូច​ជា​ប្រឹង​កម្លាំង​អស់​ពី​ខ្លួន​ទៅ​ហើយ ក៏​ហា​មាត់​ប្រឹង​និយាយ​ថា៖ «សុំ…ទោស…!» និយាយ​ចប់​ក៏​បិទភ្នែក​បាត់​ទៅ «ឆាប់​ក្រោក​ឡើង​មក ឈប់​ធ្វើ​ពុត​បែប​នេះ​ទៀត​ទៅ ម៉េច​ក៏​ចាំ​បាច់​សុំ​ទោស មិន​ចង់​បាន​ចឹង​ទេ ក្រោក​ឡើង​ឆ្លើយ​នឹង​សំណួរ​ខ្ញុំ​ភ្លាម​មក!!» ។ ពេល​នោះ​ខ្ញុំ​ក៏​យំ​ដួល​ក្បែរ​គ្រែ​របស់​គេ ទាញ​ដៃ​អាវ​គេ​ហើយ​និយាយ​ទាំង​ទឹក​ភ្នែក «ហេតុ​ម៉េច​ក៏​ចាំបាច់​សុំ​ទោស សូម្បី​តែ​មូល​ហេតុ​មួយ​ដ៏​សម​ស្រប​សម្រាប់​ខ្ញុំ​ក៏​គ្មាន​ដែរ អូន​មិន​អាច​អត់​បង​បាន​ទេ ក្រោក​មក បើ​ទោះ​ជា​សុំ​ទោស​យ៉ាង​ណា​ក៏​គ្មាន​បាន​ការ​អ្វី​ទាំង​អស់ បើ​នៅ​តែ​មិន​ក្រោក​ទៀត​ក្នុងមួយ​ជីវិត​នេះ​កុំ​សង្ឃឹម​ថា​អូន​លើក​លែង​ទោស​ឲ្យ​បង​នោះ … អូន​សុំ​អង្វរ​ឆាប់​បើក​ភ្នែក​ឡើង…និយាយ​ឆ្លើយ​តប​ជា​មួយ​បង​មក!» ។​
១០០ សុំ​ទោស

នេះ​គឺ​ជា​ពាក្យ​សុំ​ទោស​លើក​ទី​១០០​របស់​គាត់​ហើយ… ក្នុង​ខួរ​ក្បាល​របស់​ខ្ញុំ​ពេល​នេះ​គឺ​ទទេ​ស្អាត ក្នែក​ក៏​ចាប់​ផ្តើម​មាន​តែ​ភាព​ងងឹត… ។ ពេល​ខ្ញុំ​ដឹង​ខ្លួន​ឡើង​វិញ​អ្វីៗ​គ្រប់​យ៉ាង​ហាក់​ដូច​​នៅ​ដដែល ខ្ញុំ​ក៏​សង្ឃឹម​ដូច្នេះ​ដែរ តែ​មើល​មិន​ឃើញ​រូប​គេ​ទៅ​ហើយ ទេ​គេ​មិន​បាន​ចាក​ឆ្ងាយ​ពី​លោក​នេះ​ទេ គឺ​នៅ​ក្បែរ​ខ្លួន​ខ្ញុំ​ជា​និច្ច​ គ្រាន់​តែ​ខ្ញុំ​លែង​មាន​ឱកាស​អាច​ប៉ះ​គេ​បាន​ប៉ុណ្ណោះ​ឯង ។ យ៉ាង​ណា​ពេល​ខ្លះ​អាច​ជួប​គេ​ក្នុង​សុបិន ហើយ​គេ​ប្រាប់​ខ្ញុំ​ពី​សុខ​ទុក្ខ​របស់​គេ​យ៉ាងណា…គេ​គឺ​នៅ​កំដរ​ខ្ញុំ​ជា​និច្ច ។ ហើយ​អ្វី​ៗ​គ្រប់​យ៉ាង​គឺ​នៅ​ដដែល គេ​នៅ​តែ​ញញឹម​ដាក់​ខ្ញុំ​ហៅ​ឈ្មោះ​ខ្ញុំ ក៏​លែង​មាន​ពាក្យ​សុំ​ទោស​នេះ​ទៀត​ដែរ ។

ប៉ុន្មាន​ខែ​ក្រោយ​មក ម្តាយ​របស់​គេ​បាន​មក​រក​ខ្ញុំ​ហើយ​យក​ប្រអប់​មួយ​មក​ឲ្យ​ខ្ញុំ ក្នុង​នោះ​មាន​រូប​ថត​១០០​សន្លឹក រាល់​សន្លឹក​និមួយៗ​សុទ្ធ​តែ​សរសេរ​ពី​រឿង​រ៉ាវ​ដែល​គេ​ធ្វើ​ឲ្យ​ខ្ញុំ​ខឹង​ទាំង​អស់​នៅ​ខា​ង​ក្រោយ​រូប​ថត​នោះ ។

«បង​សុំ​ទោស​អូន​ជា​លើក​ដំបូង​ណា​អូន​សម្លាញ់៖ ម៉ែ​វា​អើយ​ថ្ងៃ​​នេះ​បង​ពុំ​មាន​ចេត​នា​មក​យឺត​ទេ តែ​បង​មិន​ដាច់​ចិត្ត​ប្រាប់​អូន​ខ្លាច​អូន​បារម្ភ តាម​ពិត​នៅ​ពេល​ដែល​បង​រៀប​នឹង​ចេញ​ទៅ​រក​អូន​បេះ​ដូង​បង​ចាប់​ផ្តើម​ធ្វើ​ទុក្ខ​ខ្លាំង​ណាស់ ប៉ុន្តែ​បង​បាន​ប្រញាប់​ទៅ​រក​អូន​ហើយ​ដែរ អត់​ទោស​ឲ្យ​បង​ផង​ណា​បាន​ទេ? បង​សុំ​ទោស…» ។

«នេះ​គឺ​ជា​លើក​ទី​២​ហើយ​ដែល​បង​សុំ​ទោស​អូន អូន​សម្លាញ់ ម៉ែ​វាអើយ​បង…​ » ។
«នេះ​គឺ​ជា​លើក​ទី​២​ហើយ​ដែល​បង​សុំ​ទោស​អូន អូន​សម្លាញ់ ម៉ែ​វាអើយ​បង…​ » ។
……
……
……
នេះ​គឺ​ជា​ពាក្យ​សុំ​ទោស​លើក​ទី​១០០ ដែល​បង​សុំ​ទោស​អូន អូន​សម្លាញ់ ម៉ែ​វាអើយ​បងមិន​ដាច់​ចិត្ត​ទុក​អូន​ចោល​ឲ្យ​នៅ​ម្នាក់​​ឯង​ទេ គ្រាន់​តែ​ព្រហ្ម​លិខិត​មិន​ប្រណី​បង​ប៉ុណ្ណោះ មិន​ផ្តល់​ឱកាស​ឲ្យ​បង​បាន​ស្រលាញ់ និង​ថែរក្សា​អូន​អស់​មួយ​ជីវិត អូន​គឺ​ជា​នារី​បំបូង​បង្អស់​ហើយ​ដែល​បង​និយាយ​ពាក្យ​ថា​សុំទោស​នេះ ក៏​ជា​នារី​ដែល​បង​ចង់​រស់​នៅ​ជា​មួយ​អស់​មួ​យ​ជីវិត​​ដែរ អភ័យ​ទោស​ឲ្យ​បង​ផង​ ដែល​បង​មិន​បាន​ផ្តល់​ក្តី​ស្រលាញ់​ និ​ងសុភមង្គល​ពេញ​លេញ​មួយ​ដល់​អូន មិន​បាន​នៅ​ថែ​រក្សា​អូន ការ​ពារ​អូន និង​ឃើញ​អូន​មាន​សុភមង្គល ។ យល់​ព្រម​នឹង​បង​មក​ថា​ឈប់​យំ​ទៀត​ទៅ បង​មិន​ចង់​ឃើញ​អូន​ដើម្បី​បង​ស្រក់​ទឹក​ភ្នែក​ទៀត​ទេ រឹត​តែ​មិន​​ចង់​ឃើញ​រូប​រាង​អូន​យំ និង​ពិបាក​ចិត្ត​យ៉ាង​នេះ​ទៀត​ទេ… ។ លា​ហើយ​ពី​បង មង្គល ។

រឿង​អី​មិន​យំ​បើ​ធ្វើ​តែ​យ៉ាង​ហ្នឹងនោះ រូប​ថត​ចុង​ក្រោយ​របស់​គេ​គឺ​ថត​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ទេ រូប​គេ​ក្នុង​រូប​ថត​នេះ គឺ​សើច​បាន​ស្អាត​ល្អណាស់​ ប៉ុន្តែ​ស្គម​ជា​មុន​ច្រើន ហើយ​ទឹក​មុខ​ក៏​ស្លេក​ស្លាំង​ទៀត នៅ​តែ​ពោរ​ពេញ​ដោយ​ស្នាម​ញញឹម​ដដែល… រូប​ថត​ទី​១០០​នេះ គឺ​ពេល​ដែល​គេ​ឈឺ​ធ្ងន់​បំផុត បែរ​ជា​គ្មាន​រួប​ខ្ញុំ​នៅ​ក្បែរ​គេ​ទៅ​វិញ ។ សុំទោស! ខ្ញុំ​ឱប​រូប​ថត​ទាំង​នោះ​ទាំង​ទឹក​ភ្នែក​ហូរ​ឥត​ឈប់​សោះ​ពេញ​មួយ​ថ្ងៃនោះ… ៕


ទាក់ទងផ្សាយពាណិជ្ជកម្មតាមរយះ 0979991920/086999192 រឺ heng.nado@gmail.com

Comments

comments

Town Music App