របៀបធ្វើឡាបសាច់គោ !

0
1457

#របៀបធ្វើឡាបសាច់គោ

#គ្រឿងផ្សំ
– សាច់គោ ហាន់ជាបន្ទះ រឺ ចិញ្ចាំអោយម៉ត់ ( យកសាច់ផុយ )
– អង្ករលីង ( បុកអោយម៉ត់ )
– សណ្ដែកដី
– គល់ស្លឹកគ្រៃ ខ្ទឹមស ខ្ទឹមក្រហម ( ហាន់ជាបន្ទះស្ដើងៗ )
– ទឹកត្រី ស្ករស ម្សៅស៊ុប ម្ទេសម៉ត់ និង ក្រូចឆ្មា
– បន្លែរួមមាន ត្រសក់ សណ្ដែកគួរ ស្ពៃក្ដោប
– ជីបន្លា ជីអង្គាម ឬបន្លែផ្សេងៗតាមចំណូលចិត្ត……….

#វិធីធ្វើ:

1- ដាក់សាច់គោចូលក្នុងខ្ទះ រួចថែមទឹកបន្តិច ( អត់ប្រើប្រេងឆាទេ ) ឆាអោយរៀងឆ្អិន70ភាគរយ ឬសាច់អាំងក៏បាន
2- បន្ទាប់មក យកសាច់គោដាក់ទឹកត្រី ស្ករស ម្សៅស៊ុប ម្ទេសម៉ត់ ខ្ទឹមស ខ្ទឹមក្រហម អង្ករលីង និងច្របាច់ទឹកក្រូចឆ្មាចូល រួចច្របល់អោយចូលជាតិគ្នា ភ្លក់មើលអោយល្មម តាមការចូលចិត្ត
3- យកមកទទួលទានជាមួយបន្លែ និងជីដែលយើងបានត្រៀមទុក បរិភោគជាមួយបន្លែតាមការនិយមចូលចិត្តរបស់លោកអ្នក រួចជាការស្រេច ។ 


ទាក់ទងផ្សាយពាណិជ្ជកម្មតាមរយះ 0979991920/086999192 រឺ heng.nado@gmail.com

Comments

comments

Town Music App