តោះរៀនពី របៀបធ្វើសាច់មាន់ស្ពៃខ្មៅ

0
1022

#របៀបធ្វើសាច់មាន់ស្ពៃខ្មៅ ​

#គ្រឿងផ្សំ
– មាន់មួយក្បាល ( លាងទឹកអោយស្អាត យកទៅស្ងោរ អោយឆ្អិនរួចបេះយកតែសាច់ )
– ស្ពៃខ្មៅ 1kg ( លាងទឹកអោយស្អាត យកតែធាង រួចយកទៅស្រុះទឹកក្ដៅអោយឆ្អិនបន្តិច រួចត្រាំទឹកកក)
– ខ្ទឹមស កាត់ក្បាលបកសំបកចេញ ( លាងទឹកអោយស្អាត ចិញ្ច្រាំអោយម៉ត់រួចយកទៅបំពងអោយឆ្ងុយ )
– ការ៉ុតមួយ ( លាងទឹអោយស្អាត ចិតសំបកចេញ ហាន់ជាបន្ទះស្ដេីងៗ រួយយកទៅស្រុះទឹកក្ដៅអោយឆ្អិនបន្តិច )
– សាឡាត់មួយដេីម ( លាងទឹកអោយស្អាយបេះវាទុកយកទៅទ្រនាប់ ពីក្រោមចានសាច់មាន់ស្ពៃខ្មៅ )
– ឬសជីរវាន់ស៊ុយ ឈេីអែម ផ្កាចន្ទ័
– ទឹកសីុអីុវ ប្រេងខ្យង ប្រេងល្ង
– អំបិល ស្ករស ម្សៅស៊ុបខ្នរ ( ដាក់បន្តិចបានហេីយ )

#របៀបធ្វើ
– យកធាងស្ពៃខ្មៅ លាយជាមួយខ្ទឹមបំពងរួចទុកមួយអន្លេីរ។
ដាក់ខ្ទះអោយក្ដៅ ចាក់ប្រេងឆារចូលអោយក្ដៅដាក់ខ្ទឹមចិញ្ច្រាំគល់ជីរវាន់ស៊ុយ ឈេីអែម ផ្កាចន្ទ័ ចូលលីងអោយឆ្ងុយចាក់ទឹកសីុអីុវប្រេងខ្យង ប្រេងល្ង ស្ករស រួចដាក់ទឹកធម្មតាចូលបន្តិច ភ្លក់រស់ជាតិតាមចំណូលចិត្ត ទុកអោយពុះបន្តិច បិតភ្លេីង រួចចាក់ទឹកជ្រលក់ចូលចានធំល្មមយកសាច់មាន់ដាក់ចូលទឹកជ្រលក់ច្របល់អោយសព្វដាក់ ស្ពៃខ្មៅ ការ៉ុត ស្លឹកជីរវាន់ស៊ុយ គ្នារួចសង្កត់អោយសព្វគ្នាបន្តិចរួចទុកមួយអន្លេីរ។
– យកចានរៀបសាឡាត់ ដាក់ពីរលេីចានរួចយកចានដែល មានស្ពៃខ្មៅនិងសាច់មាន់ដែលផ្សំគ្រឿងរួចមកចាក់ផ្កាប់ពីរលេីចានដែលរៀបសាឡាត់រួចជាការស្រេច៕

ម្ហូបនេះជាម្ហូបត្រជាក់យេីងអាចរៀបរួចហេីយយកទៅដាក់ទូរទឹកកក អោយត្រជាក់ៗ បន្តិចសឹមយកមកបរិភោបក៏បាន មិនបាច់ក៏បាន។
CV: Sok Samnang 


ទាក់ទងផ្សាយពាណិជ្ជកម្មតាមរយះ 0979991920/086999192 រឺ heng.nado@gmail.com

Comments

comments

Town Music App