មានករណី រន្ទះបាញ់ ស្លាប់មនុស្សចំនួន០២នាក់ និងសន្លប់១នាក់ ខេត្តឧត្តរមានជ័យ

0
862

មានករណី រន្ទះបាញ់ ស្លាប់មនុស្សចំនួន០២នាក់ និងសន្លប់១នាក់ ខេត្តឧត្តរមានជ័យ
ឧត្តរមានជ័យ៖​ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១៥៖៣០នាទី មានភ្លៀងធ្លាក់ បណ្តាលអោយកើតមានករណី រន្ទះបាញ់ ស្លាប់មនុស្សចំនួន០២នាក់ សន្លប់១នាក់ នៅចំណុចដីចំការរបស់ យី ឈុន ដែលកំពុងជិះនៅលើ គោយន្ដកន្ត្រៃ (​​ គោយន្តឈប់ ) ពីចំការមកផ្ទះដែលរួមគ្នា ០៣នាក់ អ្នកបើកគោយន្ដឈ្មោះ ជាតិ គា ភេទប្រុស អាយុ ១៦ឆ្នាំ ( ត្រូវជាកូនរបស់អ្នកស្លាប់ ) អ្នករួមដំណើរម្នាក់ទៀតឈ្មោះ ជុយ ជឿយ ភេទប្រុស អាយុ ១៣ឆ្នាំ (សន្លប់) និងអ្នកស្លាប់ម្នាក់ទៀតឈ្មោះ ឯក ធួក (ហៅ ចាន់ ជាតិ) ភេទប្រុស អាយុ ៤៤ឆ្នាំ មុខរបរ ជាយោធា នៅវរៈ ៤២១ ដែលមានទីលំនៅ នៅភូមិគីរីវ័ន្ដ សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។


ទាក់ទងផ្សាយពាណិជ្ជកម្មតាមរយះ 0979991920/086999192 រឺ heng.nado@gmail.com

Comments

comments

Town Music App