គួរអោយសង្វេគណាស់! ប្អូនរបស់ជូលីកើតបាន 4ថ្ងៃ ក៏បានស្លាប់ទៅវិញ!

0
901

សូម អំពាវនាវ ជួយរក យុត្តិធម៌ ឲខ្ញុំផង ដេីម្បីកុំឲ គ្រោះ ថ្នាក់ ដល់ បងប្អូនកូនចៅដទៃ ទៀត ។

សូមជួយផ្សព្វផ្សាយ គឺមន្ទីរពេទ្យ សង់ត្រាល់ ហើយមន្ទីរពេទ្យនេះ បងប្អូនស្គាល់ហើយថាជាមន្ទីរពេទ្យរបស់អ្នកណា?
ជីវិតវាជាកម្មផល មិនអាចគេចការស្លាប់បាន តែនេះស្លាប់ដោយការធ្វេសប្រហែសនិងបុគ្គលគ្រូពេទ្យ ឈ្មោះ Dr Sam borin
ដែលគ្មានវិជ្ជាជីវះ មន្ទីរនេះយកលុយថ្លៃណាស់ តែពេលដែលយើងមានបញ្ហាថ្ងៃទី១សុខភាពល្អតែក្មេងមិនទាន់ចេះបៅ
គ្រូពេទ្យមកប្រាប់ថាឲព្យាយាមឲកូនបៅឲបានច្រើន១ម៉ោងផឹកម្ដង បន្ទាប់មកថ្ងៃទី២កូនខ្ញុំចេះតែយំពេលនោះនាងក្ដៅខ្លួនប្រាប់ពេទ្យគ្រូពេទ្យឲជូតខ្លួនទៅបន្ទាប់
ពីពេលនោះមកទៀតនាងបានក្អួតទៀតទៅប្រាប់ពេទ្យៗថាមិនអីទេជារឿងធម្មតាទេ
ការរំលាយអាហារមានចេញមានចូលបន្ទាប់មកទៀតនាងជុះលាមកៗពពុះៗពួកយើងបានប្រាប់ថាក្រពះរឺពោះវៀនកូនមិនល្អទេដឹងគ្រូពេទ្យគាត់ថាមិនអីៗទេដល់យប់ម៉ោង៣កូនខ្ញុំក្ដៅខ្លួនទៀតទៅតាមវា វាបែរជាមិនមកមើល ជាក់ស្ដែង កូនខ្ញុំ ក្ដៅខ្លួន ទៅតាមពេទ្យ វាមិនមក គ្រាន់តែអោយយើងយកកន្សែងត្រជាក់ជូតខ្លួនក្មេង ដដែលៗដោយមិនអស់ចិត្តយើងទៅទិញប្រដាប់វាស់កំដៅមកវាស់ ឃើញរហូតកំដៅ៣៨អង្សា ទៅតាមវាទៀត វាមិនមកហើយនៅតែណែនាំយើងអោយជូតកន្សែងត្រជាក់ដដែល និងថាមិនអីៗៗទេ( ដែលវាយកថ្លៃសេវាយើងសោះ ចុះទំរាំអត់លុយទៀតវាទៅជាយ៉ាងណា ) ចុងក្រោយយើងវាស់ទៀតកំដៅឡើងដល់៣៩ ទៅស្រែកសួរពេទ្យខ្លាំងៗ ទើបវាមក កូនខ្ញុំហើមពោះទៅហើយ ទើបវានិយាយថា អត់សម្ថតភាពព្យាបាលសុំបញ្ចូនមក ពេទ្យកាល់ម៉ែត្រ និង បញ្ចូនបន្តរមកពេទ្យគុន្ធបុប្ជា ( សុំកោតសសើរមន្ទីរពេទ្យគុន្ធបុប្ជាពិតជាយកចិត្តទុកដាក់ចំពោះជួយសង្រ្គោះកូនខ្ញុំនិងប្រជាជនពិតមែន ) ។
ដោយ ឡែកមន្ទីរពេទ្យ សង់ត្រាល់ គ្រូពេទ្យ Sam borin វានៅតែមិនទទួលស្គាល់ពីកំហុសនៃការធ្វេសប្រហែសរបស់វា វាបែរពន្យល់ថា នេះមកពីការវិវត្តន៏នៃជម្ងឺក្មេងទៅវិញ ចុះបើដឹងថាវានិងវិវត្តន៏ហើយចុះគេទៅហៅ លោកគ្រូឯងមិនមកភ្លាមៗមិចនៅតែមិនអីៗទុកកូនខ្ញុំរហូតធ្ងន់ធ្ងរ
តើបងប្អូនជួយពិចារណាមើល ថាវាឆ្លើយសមទេ ?
កូនស្រីខ្ញុំលីណាទើបកើតបាន៤ថ្ងៃសោះលោកគ្រូឯងក៏ប្រមាតជីវិតគេម្លេះដោយបានបាត់បង់ជីវិតកូនស្រីដ៏សែនស្រស់ស្អាតរបស់ខ្ញុំ
ជាចុងក្រោយខ្ញុំមិនបានទាមទាញសំនងវិញទាំងអស់ព្រោះកូនខ្ញុំបានស្លាប់ទៅហើយនិងខ្ញុំចង់ឲមន្ទីរពេទ្យសង់ត្រាល់នេះបញ្ឈប់គ្រូពេទ្យ Sam borin នេះជាបន្ទន់ទៅព្រោះវាគ្មានវិជ្ជាជីវះ និងទំនួលខុសត្រូវទេ យកជីវិតគេមកលេងជាល្បែងដោយគ្មានការទទួលខុសត្រូវនៅភារៈកិច្ចដែលគេគ្រប់គ្នាបានផ្ញើរវាសនានិងអាយុជីវិតទៅលើគ្រូពេទ្យនេះ។ខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នានៅក្នុងសង្គមFBនេះជួយស៊ែរដើម្បីឲគ្រប់គ្នាបានដឹងនិងកុំឲជួបរឿងដ៏សែនឈឺចាប់នេះដូចក្រុមគ្រួសារខ្ញុំនិងកុំទៅទទួលសេវាកម្មនៅមន្ទីរសង់ត្រាល់នេះទៀត 😓😩😢
ប្រភពពី Facebook: Jolly BabyShop


ទាក់ទងផ្សាយពាណិជ្ជកម្មតាមរយះ 0979991920/086999192 រឺ heng.nado@gmail.com

Comments

comments

Town Music App