ពុកខុសហើយកូន​ ស្តាប់ហើយទឹកភ្នែកក៏ស្រក់មិនដឹងខ្លួន

0
65

ជាថ្មីម្តងទៀតដែលផលិតកម្មថោនបានផលិតបទចំរៀងលក្ខណះអប់រំ ហើយតារាចំរៀងសំឡេងស្អក ពិតជាសាកសមទៅហ្នឹងប្រភេទបទ ដែលកំសត់ៗ។

ខាងក្រោមនេះជាអត្ថន័យក្នុង វីដែអូចំរៀងមួយនេះ៖

គុណឪពុកសែនធំធេង ត្រូវបាចចោលក្នុងទឹកសមុទ្រ!
ព្រោះតែភាពល្ងង់ខ្លៅ និងឥទ្វិពលនៃគ្រឿងញៀនអូសទាញ
បុរសម្នាក់អោយសាងវិប្បដិសារី និងស្លាកស្នាមដំបៅអស់មួយជីវិត
សូមអោយរឿងពិតដ៏សែនខ្លោចផ្សា ផ្ញើរទុកក្នុងចម្រៀងមួយបទនេះ
ដើម្បីដាស់តឿនដល់អារម្មណ៍អ្នកស្តាប់គ្រប់គ្នា
អោយជៀសវាងពីការជួបប្រទះ នូវរឿងរ៉ាវដ៏សែនជូរចត់បែបនេះ!!

ហើយខាងក្រោមនេះជា អត្ថបទចំរៀង(Lyric) របស់ចំរៀងមួយនេះ៖

I. រនោចរាត្រី… ផែនដីអន្តកាលអើយ គ្មានចន្ទ័តារា វេហាសន្លឹម…
រនោចជីវិត ងងឹតគ្មានផ្ទឹម អស់ហើយសង្ឃឹមក្នុងជីវិតនេះ…

II. កំហុសខ្ញុំសាង… គ្រប់យ៉ាងខ្ញុំធ្វើអើយ បាបកម្មទង្វើអំពើទុរយស
បើលាងបាបបាត់ ខ្ញុំកាត់ដៃជួស ខ្ញុំប្រព្រឹត្តហួសចំពោះគ្រួសារ។

R. ភរិយាមាសស្ងួនកូនសំណប់ចិត្តអើយ រួបប៉ាពិតសត្វ តេរច្ចានជាគ្នា
មោបាំងគ្របមុខ គ្រឿងញៀនបញ្ជា បំពានបំពាលើខ្លូនកូនស្រី
ទោសមួយជីវិត ពិតមិនទាន់ធំអើយ មនុស្សក្នុងសង្គមកុំត្រាប់ខ្ញុំអី
គ្រឿងញៀនគ្រោះថ្នាក់ អន្ទាក់លោកី គ្រឿងញៀនអព្វព្រៃបំផ្លាញខ្ញុំហើ់យ។

R. ភរិយាមាសស្ងួនកូនសំណប់ចិត្តអើយ រួបប៉ាពិតសត្វ តេរច្ចានជាគ្នា
មោបាំងគ្របមុខ គ្រឿងញៀនបញ្ជា បំពានបំពាលើខ្លូនកូនស្រី
ទោសមួយជីវិត ពិតមិនទាន់ធំអើយ មនុស្សក្នុងសង្គមកុំត្រាប់ខ្ញុំអី
គ្រឿងញៀនគ្រោះថ្នាក់ អន្ទាក់លោកី គ្រឿងញៀនអព្វព្រៃបំផ្លាញខ្ញុំហើ់យ៕

ឃ្លាចុងក្រោយនៃបទចំរៀងមួយបទនេះ៖

បទចម្រៀងមួយបទនេះអ្នកតាក់តែងទំនុកច្រៀងបានសម្រួលអត្ថន័យថ្មីពីបទមរតកដើម ដែលជាព្រះរាជនិពន្ធរបស់ព្រះអង្គម្ចាស់ ដួងសុវណ្ណរត្ន័ ហៅលោកតាប៉ក់ ដែលមានចំណងជើងថា កំពូលភ្នំស្រួច ចេញក្នុងឆ្នាំ 1980 បទចម្រៀងថ្មីអត្ថន័យប្លែក ដែលមានចំណងជើងថា ពុកខុសហើយកូន បកស្រាយដោយតារាចំរៀង ខេម ដែលអ្នកតាក់តែងមានគោលគំនិតចម្បងមួយ គឺចង់សរសេរអត្ថន័យដាក់តឿនទៅដល់ឪពុកតិរិច្ឆានមួយចំនួន ដែលបានប្រព្រឹត្តខុស ព្រោះបានរុករានបំពានទៅលើរាងកាយកូនស្រីបង្កើតយ៉ាងព្រៃផ្សៃ និងគួរឲ្យស្អប់ខ្ពើមបំផុត ដោយឪពុកតិរិច្ឆានទាំងនោះបានបំផ្លាញអនាគតកូនស្រីបង្កើតដែលជាឈាមរបស់ខ្លួនឯង ដើម្បីតែសម្រេចចំណង់តណ្ហា ខ្លួនឯងមួយគ្រាខ្លី។

ពួកយើងនឹងមានវីដេអូអប់រំទាក់ទងនឹងបទចម្រៀងមួយនេះឆាប់ៗសូមរង់ចាំទស្សនាទាំងអស់គ្នា…៕

សូមអូសទៅខាងក្រោមដើម្បីស្តាប់បទនេះទាំងអស់គ្នា ->


សំណួរសំរាប់ពិចារណា៖ ហេតុអ្វីផលិតកម្មមិនផលិតបទថ្មី ចំពោះប្រភេទបទអប់រំបែបនេះ?


ទាក់ទងផ្សាយពាណិជ្ជកម្មតាមរយះ 0979991920/086999192 រឺ heng.nado@gmail.com

Comments

comments

Town Music App